ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស

១-​ក្តី​រំពឹង​៖ អូ​ទ្រី​សមាន​សង្ឃឹម​ជា​ថ្មី បន្ទាប់​ពី​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នា​ពេល​កន្លង​មក ព្រមទាំង​ជាប់​ចំណាត់ថ្នាក់​ទី​១០​លើក​ដំបូង​របស់ FIFA ទៀត​ផង ។ សូម​រំលឹក​ថា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នា​ពេល​កន្លង​មក អូ​ទ្រី​សបាន​ឈ្នះ​៩​ប្រកួត​ក្នុង​ចំណោម​១០​ប្រកួត​ក្នុង​ពូ​ល​របស់​ខ្លួន ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Marcel Koller ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​វត្តមាន​លើក​ទី​២​របស់​អូ​ទ្រី​ស ។ យ៉ាងណាមិញ​ប្រទេស​នេះ​មិន​បាន​ទទួលលទ្ធផល​ល្អ​ឡើយ ខណៈ​ធ្វើ​ជា​ដៃគូ​ម្ចាស់ផ្ទះ Euro 2008 ជាមួយ​ប្រទេស​ស្វ៊ី​ស ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ​កណ្តាល​David Alaba បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Bayern ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ទទួល​បានការ​ស្ងើចសរសើរ​ពី​សំណាក់​មិត្ត​រួម​អាជីព ព្រមទាំង​គ្រូបង្វឹក​ក្លិប Bayern លោក Pep Guardiola​ថា​ជា​អាទិទេព​ទៀត​ផង ។

៤-​គ្រូបង្វឹក​៖ លោក Marcel Koller អាយុ ៥៥​ឆ្នាំ ។ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិស្វ៊ី​សរូប​នេះ​ត្រូវ​បាន​តែងតាំង​កាលពី​ឆ្នាំ​២០១១​។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Robert Almer (Austria Wien), Heinz Lindner (Frankfurt), Ramazan Özcan (Ingolstadt) ។

-​ខ្សែការពារ​៖ Christian Fuchs (Captain)( Leicester), Sebastian Prödl (Watford), Aleksandar Dragović (Dynamo), György Garics (Darmstadt), Florian Klein (Stuttgart), Markus Suttner (Ingolstadt), Martin Hinteregger (Gladbach), Kevin Wimmer (Tottenham) ។

-​ខ្សែបម្រើ​៖ Martin Harnik (Stuttgart), Marko Arnautović (Stoke), Zlatko Junuzović (Werder Bremen), David Alaba (Bayern), Julian Baumgartlinger (Mainz), Jakob Jantscher (Luzern), Marcel Sabitzer (Leipzig), Stefan Ilsanker (Leipzig), Valentino Lazaro (Red Bull Salzburg), Alessandro Schöpf (Schalke)​។

-​ខ្សែប្រយុទ្ធ​៖ Marc Janko (Basel), Rubin Okotie (München), Lukas Hinterseer (Ingolstadt) ៕