គូស្នេហ៍​ល្បី Zayn Malik និង​ Gigi Hadid បែក​គ្នា​មួយ​គូ​ទៀត​ហើយ

តារា​ចម្រៀង​អង់គ្លេស Zayn Malik​និង​តារា​ម៉ូដែល Gigi Hadid បាន​សម្រេច​ចែក​ផ្លូវ​​ បន្ទាប់​ពី​ស្រឡាញ់​គ្នា​អស់​រយៈពេល​៦​ខែ។ នេះ​បើ​តាម​ប្រភព​ប្រាប់​ទៅ eonline។

 

គូស្នេហ៍​ល្បី Zayn Malik និង​ Gigi Hadid បែក​គ្នា​មួយ​គូ​ទៀត​ហើយ

 

​បើ​តាម​ប្រភព​​ផ្ទៃក្នុង​មួយ​​ប្រាប់​ពី​រឿងហេតុ​ដែល​បណ្ដាល​ឲ្យ​តារា​វ័យ​ក្មេង​ទាំង​ពីរ​បាក់បែក​ដោយ​សារ​តែ​​មាន​បញ្ហា​រកាំរកូស​​ខ្លះ៖”អំឡុង​ពេល​ខួបកំណើត​របស់ Gigi ពួក​គេ​បានឈ្លោះ​​គ្នា​។ ក្រោយ​មាន​រឿង​នេះ​ពួក​គេ​មិន​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​សោះ​។ តែ​យ៉ាងណាក្ដី ការ​ផ្ដាច់​ចំណង​ស្នេហ៍​នេះ​អាច​នឹង​ត្រូវ​រ៉ូវ​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ”។

 

យោង​លើ​ប្រភព​មួយ​ទៀត​បាន​ប្រាប់​ទៅ eonlineបន្ថែម​ថា៖” Zayn និង​ Gigi ​បែក​គ្នា​មែន ប៉ុន្តែ​ពួក​គេអាច​នឹង​​ត្រូវ​គ្នា​វិញ​នៅ​ថ្ងៃ​ស្អែក​ក៏​ថា​បាន។ ​អ្វី​ៗ​ទាំង​អស់​​ពិត​ជា​មិន​ច្បាស់​​ថា​ពួក​គេ​ទៅ​ជា​យ៉ាងណា។ ហើយ​ការ​បែក​គ្នា​ចុងក្រោយ​ទាក់ទង​នឹង​​​ការ​ទំនាក់ទំនង​គ្នា​”។

 

 

គូស្នេហ៍​ល្បី Zayn Malik និង​ Gigi Hadid បែក​គ្នា​មួយ​គូ​ទៀត​ហើយ

 

​អ្វី​ដែល​គាប់​ជួន កាល​ពី​ម្សិលមិញ​តារា​ចម្រៀង Taylor Swift ទើប​តែ​ប្រកាស​បែក​គ្នា​​ជាមួយ​មិត្ត​ប្រុស​​ដូច​គ្នា​ ហើយ​ Taylorនិង​Gigi គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ទៀត៕

 

ចុចអាន៖ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ eonline