អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​អញ្ជើញ​ក្នុង​ពិធី​ផ្ទេរ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត

អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​អញ្ជើញ​ក្នុង​ពិធី​ផ្ទេរ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត

កំពង់ស្ពឺ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ រួម​ទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​បរិស្ថាន បាន​ចូលរួម​ការផ្ទេរ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើការ​គ្រប់គ្រង​បន្ត ព្រម​ទាំង​ផ្ទេរ​តំបន់​ការពារ​ធម្មជាតិ​មក​ក្រសួងបរិស្ថាន​គ្រប់គ្រង​បន្ត​ផង​ដែរ។

តំបន់​ការពារ​ធម្មជាតិ និង​តំបន់​សម្បទាន​សេដ្ឋកិច្ច មួយ​ចំនួន​ត្រូវ​បាន​ចាត់ចែង​ឲ្យ​ស្ថាប័ន រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​បរិស្ថាន​ជា​អ្នក​គ្រប់គ្រង។ តែ​ឥឡូវ​​​​​ដី​តំបន់​សម្បទាន​សេដ្ឋកិច្ច​ប្រគល់​ជូន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើការ​គ្រប់គ្រង​បន្ត​ និង​ផ្ទេរ​តំបន់​ការពារ​ធម្មជាតិ​មក​ក្រសួងបរិស្ថាន​គ្រប់គ្រង​បន្ត​វិញ។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មាន​លើកឡើងថា ការផ្ទេរ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើការ​គ្រប់គ្រង​បន្ត និង​ផ្ទេរ​តំបន់​ការពារ​ធម្មជាតិ​មក​ក្រសួងបរិស្ថាន​គ្រប់គ្រង​បន្ត​នេះ ​បាន​ធ្វើឡើង​ស្របតាម​អនុក្រឹត្យ​លេខ ៦៩ អ ន ក្រ ប ក ចុះ​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល។

លោក​អភិបាលខេត្ត​បាន​សង្កត់​ធ្ងន់​ថា​ ផល​លំបាក​ជាច្រើន​ក្នុងអំឡុងពេល​នៃ​ការ​រង់ចាំ​ការផ្ទេរ​ប្រគល់​ដូច​ពេល​នេះ ​កន្លងមក​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ រំលោភបំពាន​ដោយ​មិន​គោរព​ច្បាប់។ ទោះ​ជា​បែប​ណា​ករណី​ទាំង​​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ ​ក្រោម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ និង​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​ផ្ដន្ទាទោស​ជាច្រើន​ផង​ដែរ៕