រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​រថយន្ត​កូរ៉ូឡា​កៀប​តៃកុង​ជាប់​របួសធ្ងន់​

រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​រថយន្ត​កូរ៉ូឡា​កៀប​តៃកុង​ជាប់​របួសធ្ងន់​

ភ្នំពេញ​ ៖​ បុរស​ជា​អ្នកបើកបរ​រថយន្ត​កូរ៉ូឡា​១​គ្រឿង​ បាន​រង​របួស​ធ្ងន់​ដោយ​កៀប​ជាប់​ ក្នុង​រថយន្ត​របស់​ខ្លួន ​បន្ទាប់ពី​មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​១​គ្រឿង ​បាន​បើក​បុក​រថយន្ត​កូរ៉ូឡា​របស់​ជនរងគ្រោះ​​​ ពេញទំហឹង​នោះ។ ប៉ុន្តែ​ត្រូវ​ជួយ​គាស់​យកចេញ​បាន​ទាំង​ខ្លួន​មាន​របួស ហើយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បង្កហេតុ បាន​បើក​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែ​មិថុនា​ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខាងត្បូង ប៉ុស្តិ៍​នគរបាល​ភ្លើង​ឆេះ​រទេះ​ ស្ថិត​ក្នុង​ភូមិ​ទួល​កី សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ ពោធិ៍​សែន​ជ័យ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​2N 1807​ ​​​តាម​បណ្ដោយ ផ្លូវជាតិ លេខ​៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​រថយន្ត ដឹក​ស៊ីម៉ងត៍​១​គ្រឿង មិន​ចាំ​ស្លាក​លេខ ​បើកបរ​​​បញ្ច្រាស​ទិស​គ្នា។ នៅ​ពេលនោះ​រថយន្ត ដឹក​ស៊ីម៉ងត៍ បាន​រេ​ចង្កូត​មក​កណ្ដាល​ផ្លូវ ​​​រួច​​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ ម្ចាស់​រថយន្ត​កូរ៉ូឡា​កៀប​ជាប់ ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​គេ​ជួយ​គាស់ ទាញ​យក​ចេញ មក​ក្រៅ​។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍​បង្កហេតុ បាន​បន្ត​ដំណើរ​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន ដែល​នៅ​ក្បែរ​នោះ​ដើម្បី ជួយសង្គ្រោះ​អាយុជីវិត។ បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​បាន ទំនាក់ទំនង​ហៅ​បងប្អូន​ជនរងគ្រោះ ឲ្យ​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល ដោយ​ខ្លួនឯង​ដោយសារតែ រថយន្ត​ម្ខាង​ទៀត​បាន​គេចខ្លួន​បាត់។ តែ​ទោះជា​យ៉ាង​ណា គេ​បាន​ដាក់​ពាក្យបណ្ដឹង ទុកជា​ឯកសារ​ផង​ដែរ៕