ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​អណ្ដែត​ទឹក​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ

ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​អណ្ដែត​ទឹក​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ បាន​ចុះ​មក​ពិនិត្យ​សព​ក្មេង​ប្រុស​ម្នាក់​អណ្ដែត​ទឹក​បឹង​តំបន់​ជិត​ផ្លូវ​លី​យ៉ុង​ផាត់ ស្ថិតក្នុង​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ ក្មេង​ប្រុស​ម្នាក់​បាន​ទៅ​ដាក់មង ស្រាប់តែ​ប្រទះឃើញ​សព​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​៣​ឆ្នាំ ស្លៀក​ខោអាវ​ឈុត អណ្ដែត​ទឹក​នៅ​ចំណុច​ខាងលើ។ ក្រោយ​មក​ក្មេង​ប្រុស​ អ្នក​រាយ​មង​នោះ​ក៏បាន​រាយការណ៍​​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ហើយ​នៅ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ​ និង​ការពារ​នៅ​កន្លែង​កើតហេតុ​នៅឡើយ។ ប៉ុន្តែ​មិន​ទាន់​បាន​ស្រង់​សព​នោះ​ចេញ​​នៅ​ឡើយ រង់ចាំ​ខាង​កោសល្យវិច័យ​ចុះ​មក​ពិនិត្យ៕

​ ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ម្នាក់​អណ្ដែត​ទឹក​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ