ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ចាក​ចេញទៅ​ទទួល​ការព្យាបាល​នៅ​បរទេស​? និពន្ធដោយ : ថ្មីៗ       June-02-2016, 6:19 pm         69877

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ចាក​ចេញទៅ​ទទួល​ការព្យាបាល​នៅ​បរទេស​?​ភ្នំពេញ​៖ វិស័យ​សុខាភិបាល​ខ្មែរ​ទទួលបាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​ដែលមាន​ធនធាន​នៅតែ​បន្ត​ចាក​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ទទួល​សេវាកម្ម​សុខាភិបាល​ដដែល​។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​?

សំឡេង​ជា​ភាសា​អង់គ្លេស

​សេវា​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ត្រូវបាន​កែលម្អ និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅតែ​បន្ត​ចាក​ចេញទៅ​ទទួល​ការព្យាបាល​នៅក្រៅ​ប្រទេស​ដដែល​។ លោក Oktavianus Hauw, នាយក​ក្រុមហ៊ុន​ឱសថ Kalbe International ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា បាន​និយាយថា គុណភាព​សេវា​សុខាភិបាល​កម្ពុជា គឺជា​កត្តា​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​អ្នកមាន​ធនធាន​ខ្មែរ​សម្រេច​ចាកចេញ​ពី​កម្ពុជា​ទៅ​ទទួល​ការព្យាបាល​នៅ​បរទេស​។ លោក Oktavianus Hauw បាន​បន្តទៀតថា បើ​ប្រៀបធៀប​សេវា​សុខាភិបាល​ខ្មែរ និង​សេវា​សុខភាព​ថៃ វៀតណាម សឹង្ហ​បុរី អ្នកមាន​ធនធាន​ខ្មែរ គិតថា វេជ្ជបណ្ឌិត​បរទេស​គួរ​ជាទី​ទុកចិត្ត​ជាង ហើយ​សេវាកម្ម​នៅក្រៅ​ប្រទេស​ក៏​គ្រាន់បើ​ជាង​ដែរ​។

​លោក Oktavianus Hauw បាន​អត្ថាធិប្បាយ​ថា ប្រព័ន្ធ​សេវា​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​៖ សេវា​សុខភាព​សម្រាប់​អ្នកក្រីក្រ និង​អ្នកមធ្យម​។ ហើយ​បញ្ហា​នៅត្រង់ចំណុច​នេះ គឺថា កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ទៀត​ដែល​មិនទាន់បាន​សាងសង់​គ្រប់គ្រាន់ បើទោះបីជា​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនធំ​បាន​ខិតខំ​យ៉ាងណាក៏ដោយ​ក្តី​។ ក្តីកង្វល់​មួយទៀត​ដែល​លោក Oktavianus Hauw លើកឡើង​ដែរនោះ គឺ​កង្វះខាត​នយោបាយ​ធានារ៉ាប់រង​សម្រាប់​ជនក្រីក្រ​ក្នុង​សេវាកម្ម​សុខាភិបាល​។ ពល​ល​រដ្ឋ​ខ្មែរ ពេល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ ពួកគេ​ត្រូវតែ​ដក​ប្រាក់​ពី​ហោប៉ៅ​ខ្លួនឯង​ដើម្បី​បង់​សេវា​ពេទ្យ ហើយ​នេះ គឺជា​រឿងរ៉ាវ​ដែល​លំបាក​ខ្លាំង​សម្រាប់​អ្នកក្រីក្រ​៕