PSG ដាក់​គោល​ដៅ​ទិញ Coutinho នៅ​រដូវ​ក្ដៅ​នេះ

Paris Saint-Germain បាន​ដាក់ Philippe Coutinho ក្នុង​បញ្ជី​កីឡាករ​អាទិភាព​ដែល​ក្លឹប​ត្រូវ​ទិញ​យក​នៅ អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​មុន​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​ក្នុង​ខែ​សីហា​ខាង​មុខ។

 PSG ដាក់​គោល​ដៅ​ទិញ Coutinho នៅ​រដូវ​ក្ដៅ​នេះPhilippe Coutinho

 

ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​គឺជា​កីឡាករ​មិន​អាច​ខ្វះ​បាន​ក្នុង​ក្រុម Liverpool នា​ពេល​បច្ចុប្បន្ន ហើយ​រូបគេ​ទើប​បន្ត​កុងត្រា​ថ្មី​៥​ឆ្នាំ​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ​មុន។

 

យ៉ាងណា​ក៏ដោយ Coutinho ក៏​អាច​ពិចារណា​លេង​ឲ្យ​ក្លឹប​នៅ Champions League ដោយសារ Liverpool បរាជ័យ​ម្ដង​ហើយ ម្ដង​ទៀត​ក្នុង​ការ ដណ្ដើម​កៅអី​នៅ​កម្មវិធី​ទ្វីប​អឺរ៉ុប​ដ៏​ធំ​មួយ​នេះ។ ការ​គ្មាន​កៅអី Champion League ធ្លាប់​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Merseysideបាត់បង់ Luis Suarez និង Raheem Sterling កាល​ពី​រដូវ​កាល​មុន​ៗ។

 

Coutinho វ័យ​២៣​ឆ្នាំ​ត្រូវ​ទិញ​ពី​អ៊ីតាលី​មក​កាន់ Anfield កាល​ពី​ឆ្នាំ២០១៣ ក្នុង​តម្លៃ​ត្រឹម ៨,៥លានផោន ដោយ​លោក Brendan Rodgers។ រដូ​វកាល​មុន​អតីត​កីឡាករ​របស់ Inter Milan លេង​បាន​៤៤ ប្រកួត​ឲ្យ ស៊ុត​បញ្ចូល​ទី​១២​គ្រាប់៕

 

PSG ដាក់​គោល​ដៅ​ទិញ Coutinho នៅ​រដូវ​ក្ដៅ​នេះ

 

PSG ដាក់​គោល​ដៅ​ទិញ Coutinho នៅ​រដូវ​ក្ដៅ​នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail