ថន តារា ចូល​រោងការ​ចុង​ខែ​នេះ​ហើយ!​

ថន តារា ដែល​ជា​តារា​សម្ដែង និង​ជា​បងស្រី​កញ្ញា ថន លក្ខិណា បាន​បោះ​ធៀប​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធី​ពរ​ជ័យ​របស់​ខ្លួន​នៅ​ចុងខែ​នេះ​ហើយ។

 

ថន តារា ចូល​រោងការ​ចុង​ខែ​នេះ​ហើយ!​រូបភាព៖Facebook

 

តាម​ប្រភព​សុំ​មិន​បង្ហាញ​ឈ្មោះ ​ដែល​ជា​អ្នក​ស្គាល់​ជិតស្និទ្ធ​នឹង​កូន​ក្រមុំ បាន​បញ្ជាក់​ថា ​ពិធី​មង្គលការ​នោះ​ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ ២៦ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ហើយ​ចំពោះ​ភ្ញៀវ​ដែល​ត្រូវ​ចូលរួម​មាន ៧០ តុ។ នាង​បន្ត​ទៀត​ថា​ ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​គឺ​រៀបចំ​នៅ​​កោះពេជ្រ  អាគារ A។

 

ក្នុង​សំបុត្រ​ពណ៌​កាក​អំពៅ អក្សរ​​ពណ៌​មាស​ ដែល​ភ្ញៀវ​ទទួល​បាន​មាន​ដាក់​ឈ្មោះ​កូន​ស្រី ថន តារា  និង​កូន​ប្រុស ណាវៈរ៉ាត់ យូបំារ៉ុង ដែល​ជា​មន្ត្រី​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ។

 

សាមី​ខ្លួន​ខាង​ស្រី Sabay​ មិន​ទាន់​សុំ​ការ​អធិប្បាយ​បាន​ទេ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​នាង អត់​មាន​អ្នក​ទទួល៕

 

ថន តារា ចូល​រោងការ​ចុង​ខែ​នេះ​ហើយ!​

រូបភាព៖ផ្ដល់ឲ្យ

 

អត្ថបទ៖ទ្រី រ៉ាវី