ប្រសិនបើ​អ្នកមាន​រោគសញ្ញា​មួយ​នេះ​ក្នុង​ខ្លួន នោះ​អាច​មានន័យថា​លោកអ្នក​ឆ្លង HIV ហើយ​

    ​ក្នុង​រយៈពេល ១ ខែ ឬ ២ ខែ​ដំបូង​នៃ​ការ​ជ្រាបចូល​នៃ​វីរុស​ហ៊ី​វ (HIV) ក្នុង​រាងកាយ មនុស្ស ៤០% ទៅ ៩០% នឹង​ជួបប្រទះ​រោគសញ្ញា​ស្រដៀង​ផ្តាសាយ ហៅថា ARS (Acute Retroviral Syndrome) ដែលមាន​លក្ខណៈ​ស្រួចស្រាវ​និង​មាន​រយៈពេល​យូរ​ជាង​ផ្តាសាយ​ធម្មតា​។​

​    ​ប៉ុន្តែ​ជួនកាល​រោគសញ្ញា​ហ៊ី​វ​មិន​លេចឡើង​រយៈកាល​ជាច្រើន​ឆ្នាំ និង​ជួនកាល​រាប់​ទសវត្សរ៍ បន្ទាប់ពី​ឆ្លង​។ លោក​វេជ្ជបណ្ឌិត Michael Horberg និយាយថា "​នៅ​ដំណាក់កាល​ឆ្លង​ហ៊ី​វ​ដំបូង ភាគច្រើន​គឺ​គ្មាន​រោគសញ្ញា​នោះទេ​"​។ 

​    ​លោក Michael Horberg គឺជា​នាយក​មជ្ឈមណ្ឌល HIV/AIDS for Kaiser Permanente ក្នុង​ទីក្រុង Oakland រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ 

​    ​ម្នាក់​ក្នុងចំណោម ៥ នាក់​ក្នុង​សហរដ្ឋអាមេរិក​ដែល​ឆ្លង​ហ៊ី​វ​មិនបាន​ដឹងថា​ពួកគេ​មាន​ហ៊ី​វ​នោះទេ ហេតុដូច្នេះ​ហើយ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវធ្វើ​តេស្ត​ឈាម ជាពិសេស​ប្រសិនបើ​លោកអ្នក​រួមភេទ​ដោយ​គ្មាន​ការការពារ​ជាមួយ​ដៃគូ​ច្រើនជាង​ម្នាក់ ឬ​ប្រើប្រាស់​ថ្នាំញៀន​ជាដើម​៕