ដំណឹង​ល្អ​សម្រាប់​មនុស្ស​លើ​ផែនដី​! អ្នកវិទ្យាសាស្ត្រ​ប្រកាសថា​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​គ្រប់​ប្រភេទ​នឹង​ជិត​ផលិត​ចេញ​ហើយ

    ​វ៉ាក់សាំង​មហារីក​ជា​សកល​ជិត​ផលិត​ចេញ​ហើយ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញរ​បៀ​ប​ចងភ្ជាប់​កោសិកា​ភាពស៊ាំ​ឡើងវិញ​ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រប់​ប្រភេទ​ជំងឺ​ទាំងអស់​។ 

​    ​របៀប​ព្យាបាល​ថ្មី​ប្រកបដោយ​សក្តានុពល​នេះ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការចាក់​ភាគល្អិត​តូចៗ​នៃ​ដំណពូជ ហៅថា Genetic Code ចូលទៅ​រាងកាយ ដែល​ធ្វើដំណើរ​ទៅកាន់​កោសិកា​ភាពស៊ាំ និង​នាំ​ភាគល្អិត​ទាំងនោះ​ឱ្យ​ស្គាល់​ជំងឺមហារីក​គ្រប់​ប្រភេទ​។ 

​     ទោះបី​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​លើក​មុន​ថា គេ​អាចទៅរួច​ក្នុងការ​បង្កើត​កោសិកា​ភាពស៊ាំ​នៅ​ខាងក្រៅ​រាងកាយ​ដើម្បី​រក​មហារីក ប៉ុន្តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រឿងនេះ​កើតឡើង​នៅក្នុង​កោសិកា​ក្នុង​រាងកាយ​។ 

ដំណឹង​ល្អ​សម្រាប់​មនុស្ស​លើ​ផែនដី​! អ្នកវិទ្យាសាស្ត្រ​ប្រកាសថា​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​គ្រប់​ប្រភេទ​នឹង​ជិត​ផលិត​ចេញ​ហើយ

​    ​ហើយ​ដោយសារតែ​ដំណពូជ​អាច​កំណត់ឱ្យ​ស្វែងរក​គ្រប់​ប្រភេទ​ជំងឺមហារីក​បាន ដូច្នេះ​នេះ​មានន័យថា បច្ចេកទេស​នេះ​អាច​ប្រើប្រាស់​ជា​សកល​បាន​ដូចគ្នា​។ រាល់​អ្វីដែល​វេជ្ជបណ្ឌិត​គ្រប់រូប​ត្រូវការ​គឺ​ប្រវត្តិរូប​របស់​ហ្សេ​ន​នៃ​ដុំ​សាច់​មហារីក​ដើម្បី​បង្កើត​វ៉ាក់សាំង​ការពារ​ទូទៅ​មួយ ក៏ដូចជា​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ផងដែរ ដែល​អាច​ការពារ​កុំឱ្យ​វា​វិលត្រឡប់​មកវិញ​សាជាថ្មី​ទៀតផង​។ 

​    ​តេស្ត​ចំពោះ​សត្វ​កណ្តុរ​បង្ហាញថា វ៉ាក់សាំង​នេះ​អាច​ជំរុញឱ្យមាន​ការឆ្លើយតប​ពី​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាងខ្លាំង​ក្លា ខណៈ​ការធ្វើ​ពិសោធន៍​ចំពោះ​អ្នកជំងឺ​មហារីក​ស្បែក​បីនាក់​បង្ហាញថា ការព្យាបាល​នេះ​អាច​ទទួលយកបាន​។ 

​    ​អ្នកដឹកនាំ​ការសិក្សា​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺមហារីក លោក Ugur Sahin នាយក​គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល Translational Oncology នៅ​សាកលវិទ្យាល័យ University Medical Centre of the Johannes Gutenberg University ក្នុង​ទីក្រុង Mainz ប្រទេស​អាល្លឺម៉ង់​បាន​និយាយថា "​វ៉ាក់សាំង​អាច​ផលិតឡើង​ក្នុងពេល​ដ៏​ឆាប់ និង​មាន​តម្លៃថោក​ក្នុង​ការផលិត​ថែមទៀត​"៕

​ប្រភព​៖ telegraph

  • ដំណឹង​ល្អ​សម្រាប់​មនុស្ស​លើ​ផែនដី​! អ្នកវិទ្យាសាស្ត្រ​ប្រកាសថា​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​គ្រប់​ប្រភេទ​នឹង​ជិត​ផលិត​ចេញ​ហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+