ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ព័រទុយហ្គាល់គឺជាក្រុមមួយដែលតែងតែបង្ហាញពីភាពខ្លាំងក្នុងការឈ្នះពានក្នុងយុទ្ធនាការដ៏ធំៗ ហើយពួកគេ នឹងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ជាលើកទី៧ពួកគេក្នុងចំណោមយុទ្ធនាការសរុបចំនួន១៥។ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានជួបលទ្ធផលដ៏រីករាយមួយលើកកាលពីឆ្នាំ២០០៤ ដែលនៅពេលនោះពួកគេបានបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ជើងឯករង ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។

portugal.jpg-16

ព័រទុយហ្គាល់ ក៏បានឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣លើកផងដែរ កាលពីឆ្នាំ១៩៨៤ ២០០០ និងឆ្នាំ២០១២។ ការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅបារាំង អាចនឹងក្លាយជាការបោះជំហានវែងពេកហើយសម្រាប់ក្រុមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែ ពួកគេគួរតែអាចឆ្លងផុតការប្រកួតវគ្គចែកពូលរបស់ពួកគេដោយងាយ ខណៈពូលរបស់ពួកគេក៏មានក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ អូទ្រីស និងហុងគ្រី ផងដែរ។

ព័រទុយហ្គាល់បានឈ្នះកៅអីក្នុង Euro ឆ្នាំ២០១៦ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយនៃយុទ្ធនាការជម្រុះពូល I ក្រោយពីពួកគេបានរងបរាជ័យត្រឹមតែ១លើកគត់ ប៉ុន្តែ ឈ្នះដល់ទៅ៧លើកពីការប្រកួតជម្រុះទាំង៨លើករបស់ពួកគេ។ ពិតណាស់ ក្រុមណាក៏ដោយឲ្យតែមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវតែជាក្រុមប្រជែងដណ្តើមពាន។

ខ្សែប្រយុទ្ធដ៏សំខាន់រូបនេះ ត្រូវបានចាត់ទុកដោយមនុស្សជាច្រើនថា ជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោកដែលមិនធ្លាប់បានឈ្នះពានអន្តរជាតិកំពូលមួយសោះ។ សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស្ថិតក្នុងពូល F រួមជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ អូទ្រីស និងហុងគ្រី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ខ្លួននៅថ្ងៃទី១៤ ខែមិថុនា នៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ នាកីឡដ្ឋាន Stade Geoffroy-Guichard ក្នុងទីក្រុង Saint-Etienne៕

  • ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កីឡា