ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង ហាក់បានបង្ហាញពីភាពខ្លាំងក្នុងយុទ្ធនាការធំៗជាច្រើននាពេលថ្មីៗនេះ ដើម្បីនាំឲ្យមានអ្នកគាំទ្រជាច្រើននៅពីក្រោយពួកគេ។ ពួកគេក៏បានឈ្នះកៅអីសម្រាប់ Euro កាលពីមុន ផងដែរ ប៉ុន្តែ បានរងបរាជ័យរាល់ការប្រកួតទាំងពូលលើកក្នុងយុទ្ធនាការដ៏ខកចិត្តមួយ។

rep-ireland-16

Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី៣សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ប៉ុន្តែ ពួកគេមិនបានជួបលទ្ធផលល្អក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រកាលពី២លើកមុនរបស់ពួកគេឡើយតាមរយៈការធ្លាក់ចេញត្រឹមវគ្គចែកពូល។ ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ បានឈ្នះកៅអីដើម្បីបង្ហាញខ្លួនក្នុងយុទ្ធនាការ Euro ខាងមុខនេះ តាមរយៈការទទួលជ័យជម្នះក្នុងការប្រកួតវគ្គ Playoff ទាំងពីរជើងក្នុងលទ្ធផល ៣-១ លើក្រុមជម្រើសជាតិបូស្នី ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតជម្រុះពូល D បន្ទាប់ពីអាល្លឺម៉ង់ និងប៉ូឡូញ។

ការឆ្លងផុតវគ្គចែកពូល អាចនឹងកើតឡើងទាំងលំបាកដោយសារតែពួកគេស្ថិតក្នុងពូលប្រជុំដោយក្រុមខ្លាំងៗដូចជា ក្រុមជម្រើសជាតិបែលហ្ស៊ិក អ៊ីតាលី និងស៊ុយអែត។ សម្រាប់យុទ្ធនាការខាងមុខនេះ ពួកគេបានស្ថិតក្នុងពូល E ហើយពួកគេនឹងត្រូវបើកការប្រកួតទី១ក្នុងពូលរបស់ពួកគេនៅថ្ងៃទី១៣ ខែមិថុនា ដែលនៅពេលនោះពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត នាកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស។ អ្នកគាំទ្ររបស់អៀរឡង់ នឹងចងចាំពីការដឹកនាំយ៉ាងជោគជ័យរបស់លោក Ray Houghton នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលីក្នុងយុទ្ធនាការ World Cup ឆ្នាំ១៩៩៤ ហើយពួកគេសង្ឃឹមថា ក្រុមរបស់ខ្លួននឹងបន្ថែមរឿងដ៏គួរឲ្យចាប់អារម្មន៍មួយផ្សេងទៀតទៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់របស់អៀរឡង់ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅរដូវក្តៅនេះ៕

  • ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កីឡា