កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

​ក្មេង​ប្រុស​​​​​​​អាយុ​​ ​៧​ឆ្នាំ​ ​​ដែល​បាត់​ខ្លួន​រយៈពេល​៦​ថ្ងៃ​​ ​ក្នុង​ព្រៃ​​ភ្នំ​​​​​​​នៅ​ភាគ​ខាង​ជើង​​ប្រទេស​​​​ជប៉ុន​​ ​ក្រោយ​ឪពុក​ម្ដាយ​​ទុក​ចោល​​​​ឲ្យ​នៅ​តែឯង​​​​​​ជា​ការ​​ដាក់​ទណ្ឌកម្ម​​​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​​រក​ឃើញ​​ហើយ​នៅ​ព្រឹក​​ថ្ងៃ​​សុក្រ​នេះ។

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

ជុំរុំ ដែល​Tanooka ស្នាក់នៅ

 

កុមារ​ Yamato Tanooka ​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ចុង​ក្រោយ​​​នៅ​​ម៉ោង​​​ប្រមាណ​ ៥ល្ងាច​ថ្ងៃ​​​សៅរ៍​​​តាម​ផ្លូវ​​ក្នុង​​ព្រៃ​​​នៃ​ទីក្រុង​ Nanae កោះ​​ហុកកៃដូ ជា​ទី​ដែល​​ឪពុក​ម្ដាយ​​ក្មេង​​ទុក​​ចោល​ ​មុន​ពេល​​​​ពួកគេ​​​​បើក​​​​​​ឡាន​​ចេញ​​​ទៅ​បាត់។​ ក្មេង​​​​នេះ​មិន​មាន​របួស​ធ្ងន់​ធ្ងរ​​​​​​​ណា​មួយ​ទេ​ពេល​រក​ឃើញ គ្រាន់​​តែ​​រលាត់​ស្បែក​ដៃ​ជើង​​​តិច​តួច​ប៉ុណ្ណោះ​។​
​​​​​

​Tanooka ​ត្រូវ​បាន​គេ​​រក​ឃើញ​​នៅ​ម៉ោង​​ ៧៖​​៥០​នាទី​​ព្រឹក​​​​នេះ ​ដោយ​​​កង​កម្លាំង​​ការពារ​​ប្រទេស​​ ​​នៅ​កន្លែង​​​​ហ្វឹកហាត់​​​​​​មួយ​​នៃ​ទីក្រុង​ Shikabe កោះ​​​​ខាង​លើ ​​គឺ​​ចម្ងាយ ៥​គីឡូម៉ែត្រ​​​​ពី​​​​កន្លែង​ឪពុក​ម្ដាយ​​ទុក​ចោល។ ​​ក្មេង​ប្រុស​ថ្នាក់​ទី២​ នេះ​​បាន​​ស្នាក់​នៅ​​ជុំរុំ​​​​កងទ័ព​មួយ​កន្លែង ​​ពេល​មេឃ​ភ្លៀង។

 

បើ​តាម​ឪពុក​ម្ដាយ​​ Tanooka ​​​​​​និយាយ​ថា ​​ពួកគេ​​​បង្ខំ​​កូន​​​​ឲ្យ​ចុះ​ចេញ​ពី​រថយន្ត​​​​​​ទៅ​​​ក្នុង​ព្រៃ​​​​តែ​ឯង​ ​ដើម្បី​​​​ជា​មេរៀន​​​​មួយ​​ ​ក្រោយ​​​ពី​​​គេ​​ប្រព្រឹត្ត​​អាកប្បកិរិយា​មិន​សមរម្យ ​​ដោយ​រូប​គេ​បាន​គប់​ដុំ​ថ្ម​ដាក់​​រថយន្ត​អ្នក​ដទៃ​ និង​​​​​​​​លើ​មនុស្ស​​​ពេល​រថយន្ត​​គ្រួសារ​​​​​ចូល​ចំណត​​​​​​លំហែ​កាយ​​មួយ​កន្លែង​។​ ប៉ុន្មាន​ម៉ោង​ក្រោយ​​​​​​​ឪពុកម្ដាយ​ ​​បាន​បើក​រថយន្ត​​​​​​ត្រលប់​​ទៅ​រក​វិញ​ ​តែ​មិន​ឃើញ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​​ដល់​​អាជ្ញាធរ​​​តែ​ម្ដង​។

 

​​ក្រុម​​អ្នក​តាម​​ស្វែង​រក​​មាន​​ប៉ូលិស ​អ្នក​ពន្លត់​អគ្គីភ័យ​ និង​​​ទាហាន​​រាប់​រយ​នាក់​​​​ បាន​ចូល​រួម​​យ៉ាង​សកម្ម​​​​​​​​​កាត់​ព្រៃ ​កាត់​ភ្នំ​​ តែ​គ្មាន​សញ្ញា​​​ឡើយ​​អស់​ពេល​ជាច្រើន​ថ្ងៃ។​ ​រហូត​​​ដល់​​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​ទើប​ប្រទះ​ឃើញ​​​ក្មេង​​​ ក្នុង​សភាព​​ខ្សោះ​ជាតិ​ទឹក​ និង​ហត់ហេវ ​ហើយ​ក៏​បញ្ជូន​​​​​​​​​​​​​​​​​​​​ទៅ​កាន់​មន្ទីរពេទ្យ​តាម​​ឧទ្ធម្ភាគ​ចក្រ​​​​​ផងដែរ​៕

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

 

កុមារ​ជប៉ុន​៧ឆ្នាំ ​ដែល​​ឪពុក​ម្ដាយ​​ទុក​ចោល​​​ក្នុង​ព្រៃ​​៦​ថ្ងៃ​ ​​​រក​ឃើញ​ព្រឹក​នេះ

​​​​​​​​​កុមារ​ Yamato Tanooka

 

ចុចអាន៖​ ជប៉ុន​គ្រោង​នឹង​បើក​សណ្ឋាគារ​បម្រើ​ការ​ដោយ​មនុស្ស​យន្ត​ដំបូង​បំផុត​ក្នុង​លោក

ចុចអាន៖ ធ្លាប់​ឃើញ​កោះ​​សត្វ​ឆ្មា​នៅ​ជប៉ុនទេ?

ចុចអាន៖ សួន​គ្រប​ដណ្ដប់​ដោយ​ផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​នៅ​ជប៉ុន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Japan Times