៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងជម្រើសជាតិ និងក្រុមមកពីប្រទេសផ្សេងៗនៅពហុកីឡដ្ឋានជាតិមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទស្សនា។ មនុស្សច្រើនចូលទស្សនាជៀសមិនផុតពីមានបញ្ហាលំបាកសម្រាប់ការគ្រប់គ្រងឡើយ។ ទោះយ៉ាងណា អ្នកគ្រប់គ្នាត្រូវរួមគ្នាដើម្បីកាត់បន្ថយឲ្យបានច្រើនបំផុតដែលអាចធ្វើបាន។

៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

១- សំបុត្រកង់-ម៉ូតូ ឡើងថ្លៃ
តាមការប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជាថា តម្លៃផ្ញើកង់-ម៉ូតូមិនឡើងថ្លៃទេ ប៉ុន្តែជាក់ស្តែងដល់ថ្ងៃប្រកួត តម្លៃម៉ូតូ-កង់ឡើងមួយជា៥ក៏មាន។ តម្លៃផ្ញើធម្មតា នៅពហុកីឡដ្ឋានជាតិតម្លៃផ្ញើកង់-ម៉ូតូ៥០០រៀល និង១០០០រៀល។ ទោះយ៉ាងណា ដល់ថ្ងៃប្រកួតអន្តរជាតិសំខាន់ៗមានអ្នកឆ្លៀតឱកាសជាច្រើននៅជុំវិញពហុកីឡដ្ឋានជាតិបានបើកកន្លែងផ្ញើកង់-ម៉ូតូដោយតម្លៃ៤០០០រៀលក៏មាន និង៥០០០រៀលក៏មាន។

២- ផ្លោះរបងចូលទីលានប្រកួត
សកម្មភាពផ្លោះរបងចូលទីលានពហុកីឡដ្ឋានជាតិអូឡាំពិកបានកើតមានឡើងនៅពេលក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមទីម័រខាងកើតកាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ការផ្លោះរបងបែបនេះជះឥទ្ធិពលអាក្រក់ដល់ប្រទេសកម្ពុជាក្នុងវិស័យកីឡាទៅកាន់បណ្តាប្រទេសផ្សេងៗ។ វាមិនសំខាន់លើរបងដែកស្រួច ឬសន្តិសុខប៉ុន្មានឡើយ ប៉ុន្តែវាសំខាន់លើវិន័យ និងសីលធម៌របស់បុគ្គលម្នាក់ៗដែលត្រូវប្រកាន់ភ្ជាប់ខ្ជួន។ ចំណុចនេះកើតឡើងពីអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ ខណៈអ្នកគាំទ្ររាប់ម៉ឺននាក់បានប្រព្រឹត្តល្អគួរឲ្យគោរពហើយ។

៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

៣- ការគប់ដបទឹក
ដោយសារកម្លាំងចិត្តគាំទ្រ និងស្រលាញ់ក្រុមជម្រើសជាតិរបស់ខ្លួន អ្នកគាំទ្រមួយចំនួនអាចទប់អារម្មណ៍មិនបាន ហើយមានសកម្មភាពមិនសមរម្យកើតមានឡើងដូចជាការគប់ដបទឹកសុទ្ធទៅលើកីឡាករជាដើម។ ប្រការនេះអ្នកគាំទ្រគួរជៀសវាងដាច់ខាត ពីព្រោះប្រសិនបើកើតមានឡើង វាមិនត្រឹមតែប៉ះពាល់ដល់មុខមាត់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែសហព័ន្ធបាល់ទាត់អន្តរជាតិអាចដាក់ពិន័យលើកម្ពុជាពាក់ព័ន្ធនឹងបាល់ទាត់ថែមទៀត។ ទោះជាយ៉ាងណា អ្នកគាំទ្រកម្ពុជាតាំងពីដើមរហូតដល់ពេលនេះមិនធ្លាប់ប្រព្រឹត្តសកម្មភាពអសកម្មម្តងណាឡើយ។ «យើងនាំគ្នារក្សាភាពថ្លៃថ្នូរដើម្បីកេរ្តិ៍ឈ្មោះកីឡាយើង ប្រទេសជាតិយើង»។

៤- ចោមសំរាមនៅទីលាន
រាល់ពេលមានការប្រកួត ច្បាស់ណាស់មានមនុស្សច្រើន និងមានសំរាមធ្លាក់លើដីជាក់ជាមិនខានដែលជៀសផុតនោះទេ ពីព្រោះពេលមនុស្សច្រើនស្ទើរតែដើរទៅរកធុងសំរាមមិនបានផង។ ទោះយ៉ាងណា អ្នកគាំទ្រមិនគួរបោះចោលទៅលើដីនោះទេ អ្នកគាំទ្រដាក់ក្នុងថងប្លាស្ទិកដើម្បីយកទៅក្នុងធុងសំរាម បន្ទាប់ពីប្រកួតចប់។ អ្វីដែលពិសេសម្រាប់អ្នកគាំទ្រនោះ គឺនាំគ្នាប្រមូលសម្រាម បន្ទាប់ពីការប្រកួតចប់។

៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

៥- អ្នកគាំទ្រអង្គុយដោយគ្មានផ្លូវដើរ
សុវត្ថិភាពជាបញ្ហាចម្បងដែលអ្នករៀបចំ និងអ្នកគាំទ្រត្រូវតែគិតលើបញ្ហានេះ។ ការប្រកួតរវាងកម្ពុជានិងទីម័រខាងកើតកន្លងទៅនេះ អ្នកទស្សនាទាំងនៅតំបន់ A និងតំបន់ B បានអង្គុយលើផ្លូវដើរចុះឡើងដែលធ្វើឲ្យមិនអាចចេញចូលបានឡើយ។ ចំណុចនេះ ប្រសិនបញ្ហាជាយថាហេតុអ្វីមួយកើតមានឡើង វាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះសូមមេត្តាកុំអង្គុយលើផ្លូវដើរចុះឡើង។

៦- អ្នកគាំទ្រលើសចំណុះ
ការប្រកួតលក្ខណៈអន្តរជាតិកន្លងមកនៅពហុកីឡដ្ឋានជាតិ មានអ្នកគាំទ្រចូលរួមទស្សនាច្រើន ប៉ុន្តែមិនដូចការប្រកួតរវាងកម្ពុជា និងទីម័រខាងកើតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះទេដែលមើលទៅទំនងជាអ្នកទស្សនានៅជុំវិញពហុកីឡដ្ឋានជាតិ។ ការលក់សំបុត្រចំនួន៥ម៉ឺនសន្លឹកត្រូវបានអស់មួយថ្ងៃមុនការប្រកួតដែលចំនួននេះគ្រប់គ្រាន់សម្រាប់អង្គុយទស្សនានៅពហុកីឡដ្ឋានជាតិ។ ទោះជាយ៉ាងណា នៅថ្ងៃប្រកួតឃើញមានលក់សំបុត្របន្ថែមទៀតដែលធ្វើឲ្យអ្នកខ្លះមានសំបុត្រហើយគ្មានកន្លែង ប្រសិនបើពួកគេទៅយឺត។

បញ្ហាទាំងនេះមិនមែនអាស្រ័យលើសហព័ន្ធបាល់ទាត់កម្ពុជា ឬអ្នករៀបចំការប្រកួតឡើយតែម្យ៉ាងនោះទេ ប៉ុន្តែក៏អាស្រ័យលើអ្នកគ្រប់គ្នាជាអ្នកចេះដឹង អនុវត្ត និងប្រតិបត្តិប្រកបដោយសុជីវធម៌ និងមានវិន័យខ្លួនឯង។ រួមគ្នាទាំងអស់គ្នាទើបវិស័យកីឡាកម្ពុជា និងមុខមាត់ប្រទេសជាតិមានកេរ្តិ៍ឈ្មោះទៅកាន់ឆាកអន្តរជាតិ៕

៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​

ប្រភព៖ sabay

  • ៦​​​ចំណុច​នេះ​មិន​គួរ​កើត​មាន​ពេល​កម្ពុជា​ប្រកួត​អន្តរជាតិ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: