​ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលជាង ២សប្តាហ៍ឥតឈប់ឈរ បណ្ដាលឲ្យលិចលង់ជាច្រើនកន្លែងនៅភាគខាងជើង នៃប្រទេសបារាំង។

​ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​

ទន្លេ Seine នៅប៉ារីសបានកើនកម្ពស់ទឹកដល់ទៅ ៥ម៉ែត្រ លើសពីកម្រិតធម្មតា ដោយសារធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នា។ អាជ្ញាធរបានដំឡើងរនាំងទប់ទឹកជំនន់តាមបណ្ដោយទន្លេនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំណែកនាយករដ្ឋមន្រ្តីបារាំង Manuel Valls បានប្រកាសរដ្ឋស្ថិតក្នុងភាពអាសន្នតាមតំបន់ជាច្រើន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

ព្យុះខាងលើនឹងបោកបក់ដល់កម្រិតខ្ពស់ នៅរសៀលថ្ងៃសុក្រនេះ។ សារមន្ទីរ Louvre Museum បានបិទទ្វារ ដើម្បីជៀសវាងពីការខូចខាតដោយសារទឹកជំនន់។ ភ្លៀងធ្លាក់ដូចគេហែកមេឃខាងលើ មិនត្រឹមតែលិចប្រទេសបារាំងទេ ថែមទាំងប្រទេសបែលហ្សិក និងអាល្លឺម៉ង់ ដែលក្នុងរបាយការណ៍និយាយថាយ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់។

ផ្ទះប្រជាពលរដ្ឋប្រមាណ ២១ ៧០០ខ្នង គ្មានភ្លើងប្រើប្រាស់ក្នុងទីក្រុងប៉ារីស និងតំបន់ Loiret ឯមនុស្សជាង ៥០០០នាក់ត្រូវបានជម្លៀសក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ១៩១០ ប្រទេសបារាំងបានជួបនឹងព្រឹត្តិការណ៍ទឹកជំនន់ដ៏អាក្រក់នេះម្ដងរួចមកហើយ ដែលមានកម្ពស់ទឹកខ្ពស់បំផុត ៨,៦២ម៉ែត្រ និងតំបន់មួយចំនួនមានកម្ពស់ជាមធ្យមប្រមាណ ៦ម៉ែត្រ៕

ប្រភព៖ sabay

  • ​ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: