អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន

ថ្មីៗនេះក្រុមប៉ូលីសនៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក បានចាប់ខ្លួនអ្នកគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ទី ៨ ម្នាក់ពីបទរួមភេទជាមួយសិស្សប្រុសខ្លួនឯងដែលមានអាយុ ១៣ ឆ្នាំរហូតដល់មានផ្ទៃពោះ ។

អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកគ្រូខាងលើនេះមានឈ្មោះ អេឡិចសាន់ដ្រៀ វីរ៉ា (Alexandria Vera) អាយុ ២៤ ឆ្នាំ បានមានទំនាក់ទំនងផ្លូវភេទជាមួយកូនសិស្សខ្លួនឯងដែលមានអាយុត្រឹមតែ ១៣ ឆ្នាំចាប់តាំងពីខែកញ្ញា មកម្លេះ ។ តាមសម្ដីររបស់អ្នកគ្រូរូបនេះដែលបានប្រាប់ទៅព្រះរាជអាជ្ញាក្រុងហ៊ូស្ដុន (Houston) រដ្ឋតិចសាស់ បានឲ្យដឹងថា ទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ គឺមានសាច់ញាតិទាំងសងខាងបានដឹងឭ ហើយសម្រាប់ការរួមភេទរហូតដល់នាង អេឡិចសាន់ដ្រៀ វីរ៉ា មានផ្ទៃពោះនេះ គឺក្មេងប្រុសវ័យ ១៣ ឆ្នាំខាងលើជាអ្នកសុំនាងមុន ។

អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន

ជាមួយគ្នានេះគេហទំព័ត៌ KPRC បានចុះផ្សាយថា មកដល់ខែមករា ឆ្នាំ ២០១៦ នាង អេឡិចសាន់ដ្រៀ វីរ៉ា ចាប់ផ្ដើមមានផ្ទៃពោះជាមួយក្មេងប្រុសអាយុ ១៣ ឆ្នាំខាងលើ ហើយសម្រាប់ដំណឹងមានផ្ទៃពោះនេះបានធ្វើឲ្យឪពុកម្ដាយទាំងសងខាងមានអារម្មណ៍រំភើបយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ពេលនេះអ្នកគ្រូរូបនេះនឹងត្រូវរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈកូនសិស្សខ្លួនឯងដែលមិនទាន់គ្រប់អាយុ ៕

អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន

ប្រភព៖ pmhotnews

  • អ្នកគ្រូ​រំលោភ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​ត្រូវ​ចាប់ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: