រវល់​តែ​និយាយ​ទូរស័ព្ទ​ បើក​រថយន្ត​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍

រវល់​តែ​និយាយ​ទូរស័ព្ទ​ បើក​រថយន្ត​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍

ភ្នំពេញ​ ៖​ នារី​ម្នាក់​​​រវល់​តែ​ចុច​ទូរស័ព្ទ​ ​​ពេល​កំពុងតែ​បើកបរ​រថយន្ត​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​​​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​ បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម រួច​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​ទាំង​បែក​កង់។ ប៉ុន្តែ​បើក​​​​​​​រត់​​​បាន​ប្រមាណ​​ជា​៣០០​ម៉ែត្រ​ ​ក៏​ត្រូវ​​សមត្ថកិច្ច​ឃាត់​បាន ​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ក្ដាន់​២ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ដ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-5756 បើកបរ​ដោយ​នារី​ម្នាក់​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច។ ខណៈ​ពេល​កំពុងតែ​បើក​រថយន្ត​​នោះ​ ស្រាប់​តែ​មាន​អ្នក​ខល​មក​រក​នាង​ ហើយ​នាង​​បាន​លើក​ទូរស័ព្ទ​និយាយ​ ក៏​រេ​ចង្កូត​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​អស់​ចំនួន​មួយ​ដើម។ ភ្លាមៗ​នោះ ​រថយន្ត​បង្ក​មិនបាន​ឈប់​នោះ​ទេ ​ថែមទាំង​ព្យាយាម​បើក​រត់គេច​ទាំង​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទាល់តែ​ទៅមុខ​លែង​រួច​បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ ​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​ដេញ​ឃាត់​បាន​ផង​ដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ ​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​​​​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕