ម៉ូតូ​ដឹក​ឈើ​ សមត្ថកិច្ច​ហៅឲ្យឈប់​បង់លុយ រថយន្ត​មកពី​ក្រោយ​បុក​អូសប្រហែល១០០ម៉ែត្រ សង្ស័យ​មិន​រស់​

ម៉ូតូ​ដឹក​ឈើ​ សមត្ថកិច្ច​ហៅឲ្យឈប់​បង់លុយ រថយន្ត​មកពី​ក្រោយ​បុក​អូសប្រហែល១០០ម៉ែត្រ សង្ស័យ​មិន​រស់​

ស្ទឹងត្រែង ​៖​ កុងត្រូល​ជជុះ​ជិត​គល់​ស្ពាន​សេកុង​ បាន​បង្ក​គ្រោះថ្នាក់​ដល់​បុរស​ម្នាក់​ ជា​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ ខណៈ​សមត្ថកិច្ច​ហៅ​ឈប់​ឲ្យ​បង់​លុយ ត្រូវ​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង ដឹក​គ្រឿង​សង្ហារិម មកពី​ក្រោយ​បុក​ពេញទំហឹង​អូស​មនុស្ស​ប្រហែល​មួយ​រយ​ម៉ែត្រ​ របួសធ្ងន់​សង្ស័យ​គ្មាន​សង្ឃឹម​រស់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​បង្ក​ឲ្យ​មាន​មនុស្ស​របួស​ធ្ងន់ធ្ងរ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ២១ យប់​ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​គល់ស្ពាន​សេកុង​ប្រហែល​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី​-​ក្រុង​-​ខេត្តស្ទឹងត្រែង​។

ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជីវ ជឿន ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​(​មុខរបរ​ដឹកឈើ​) មាន​ស្រុកកំណើត នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក សង្កាត់​/ ក្រុង ខេត្ត​ស្ទឹងត្រែង។

ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​ម្នាក់​ បាន​ដឹក​ឈើ​ចំនួន​ប្រាំ​សន្លឹក ហើយ​ពេល​មកដល់​កន្លែង​កើតហេតុ ​បាន​ឈប់​បង់លុយ​ឲ្យ​សមត្ថកិច្ច ហើយ​ចេញ​បាន​បន្តិច​ក៏​ត្រូវ​បាន​ប៉ូលិស​ម្នាក់​ជិះ​រថយន្ត​ឆ្លាម​ផ្នែក​ព្រហ្មទណ្ឌ ហៅ​ឲ្យ​ឈប់​បង់លុយ ខណៈ​នោះ​ក៏​មាន​រថយន្ត​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ូ មកពី​ក្រោយ ​​រួច​​​បុក​ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង ចំណែក​ឯ​មនុស្ស បាន​ជាប់​ក្រោម​រថយន្ត​អូស​ប្រហែល​១០០​ម៉ែត្រ​ ទើប​ឈប់ ធ្វើឲ្យ​បុរស​រងគ្រោះ​របើក​ស្បែក​ក្បាល​ចេញ​លលាដ៍ មុខ​ធ្លុះធ្លាយ ដើមទ្រូង​រលាត មើល​ស្ទើរ​មិន​យល់។
​ ​
ប្រភព​បន្តថា ទីតាំង​កើតហេតុ​ខាងលើ គឺជា​កន្លែង​ប្រមូលផ្តុំ​ដោយ​សមត្ថកិច្ច រួម​ទាំង​អ្នកកាសែត​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ទីតាំង​នោះ ក្លាយ​ជា​កុង​ត្រូល​ជជុះ ចាំ​ស្ទាក់​យក​លុយ​ពី​បទ​ល្មើស តាម​ម៉ូតូ តាម​រថយន្ត និង​បាន​បង្ក​ភាព​អនាធិបតេយ្យ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​កើតឡើង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​មិន​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​វាស់វែង​ឡើយ ទុក​ឲ្យ​រថយន្ត​បង្ក និង​រថយន្ត​មួយ​ផ្សេងទៀត ដឹក​គ្រឿង​សង្ហារិម​ទៅ​បាត់​អស់ ហើយ​បក្ខ​ពួកគេ​បើក​រថយន្ត​បង្ក​ទៅ​បាត់ ដោយ​មិន​មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ​។​
​ ​
ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​អ្នកឃើញ​ហេតុការណ៍ ជួយ​ដឹក​មកកាន់​មន្ទីរ​ពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ តែ​មិន​ដឹង​ថា អាច​ជួយ​សង្គ្រោះ​បាន​ដែរ ឬ​យ៉ាង​ណាទេ ដោយសារ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។ ចំណែក​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ទីនោះ ក៏​មិនបាន​ចាត់វិធានការ ទៅលើ​រថយន្ត​នោះ​ដែរ បណ្ដោយ​ឲ្យ​រថយន្ត​នោះ បើក​យក​ទៅ​បាត់ ដោយ​មិនបាន​វាស់វែង​ដឹង​អ្នកណា​ខុស អ្នកណា​ត្រូវ​ឡើយ។ ទោះ​យ៉ាង​ណា ​​នេះ​គ្រាន់​តែ​ជា​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ប៉ុណ្ណោះ ​ហើយ​យើង​រង់ចាំ​ការ​បំភ្លឺ​ជា​និច្ច​ពី​ភាគី​សមត្ថកិច្ច​ប៉ូលិស ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ៕
​​