ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ​បត់​មិនទាន់ ​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ​បត់​មិនទាន់ ​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​



ព្រៃវែង ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​ដោយ​ខ្លួនឯង ​គឺ​បុរស​ម្នាក់​ បាន​​បើក​ម៉ូតូ​​​ក្នុង​ល្បឿន​លឿន ​និង​ធ្វេសប្រហែស​ មក​ដល់​ចំណុច​ផ្លូវ​កោង​បត់​មិនទាន់ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល ក្នុង​ប្រឡាយ​ទឹក​ទាំង​ម៉ូតូ​ និង​អ្នក​បើក​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។

ហេតុការណ៍​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ២០​និង​៥០​នាទី​ នៅ​លើ​ផ្លូវ​លេខ​៣១២B ត្រង់​ចំណុច​ផ្លូវ​កោង​ស្ថិត​ក្នុង ភូមិ​-​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម​សង់​C125 ក្នុង​ល្បឿន យ៉ាង​លឿន​ និង​មាន​ទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ (​ចំណុច​ផ្លូវ​កោង​) បត់​មិនទាន់​ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក ​បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្នុង​ប្រឡាយទឹក និង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់។

ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ ក៏​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ព្រៃ​ពោន ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ស្រង់​ជនរងគ្រោះ និង​ម៉ូតូ​ចេញពី​ក្នុង​ទឹក តែ​ជា​អកុសល ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់ជីវិត​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ខាងលើ មានឈ្មោះ​ឌិន ស៊ី ណាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ​1FB.9118 ដែល​បាន​បើក​ ចេញពី​ហូប​ការ​គេ ពេល​មកដល់​ចំណុច​កើតហេតុ ដោយមាន​ការ​ធ្វេសប្រហែស ទើប​ជួប​គ្រោះថ្នាក់ បណ្ដាល​ឲ្យ ស្លាប់​បាត់​បង់ជីវិត​បែបនេះ​ទៅ​។ ក្រោយពី​ពិនិត្យ និង​បាន​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច បាន​ប្រគល់​ម៉ូតូ និង​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ​បត់​មិនទាន់ ​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ​បត់​មិនទាន់ ​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​