ដាក់គុក​បវរកញ្ញា​ទួរគី ពីបទ​ប្រមាថ​ប្រធានាធិបតី​

Videos


អេភី (AP) ផ្សាយថា តុលាការទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី បានសម្រេចដាក់គុកនាង មឺរវី ប៊ូយុកសារ៉ាក់ អតីតបវរកញ្ញា ឆ្នាំ ២០០៦ អាយុ ២៧ ឆ្នាំ ១៤ ខែ ពីកំហុស ហ៊ានប្រមាថលោក រេចេប តៃយីប អេដូអាន់ ប្រធានាធិបតីប្រទេសទួរគី ដោយសារ Post កំណាព្យរិះគន់លើសង្គមមេឌា តែត្រូវព្យួរទោសទុក និង ហាមមានកំហុសបន្តទៀត ក្នុងរយៈពេល ៥ ឆ្នាំ ។ អ្នកនាំពាក្យរបស់ មឺរវី ថានាងនឹងប្តឹងទៅឧទ្ធរណ៍យុត្តិធម៌អឺរ៉ុប នៅទីក្រុងស្ត្រាបឺក ប្រទេសបារាំងបន្តទៀត ។

ដាក់គុក​បវរកញ្ញា​ទួរគី ពីបទ​ប្រមាថ​ប្រធានាធិបតី​

តាមរបាយការណ៍ថា ចាប់តាំងពីលោក អេដូអាន់ ឡើងកាន់តំណែងជាប្រធានាធិបតី របស់ទួរគីមក គាត់បានប្តឹងមនុស្សប្រហែល ២.០០០ ករណី ពីបទប្រមាថប្រធានាធិបតី ក្នុងនោះមានអ្នកកាសែត អ្នកជំនាញការ និស្សិត ។ អ្នកសកម្មភាពខាងសេរីភាពបានពោលថា ច្បាប់ប្រទេសនេះបិទមាត់ និង គំរាមកំហែង ជាការបង្កឱ្យមានកង្វល់ពីសេរីភាពក្នុងការសម្តែងមតិ ។

ដាក់គុក​បវរកញ្ញា​ទួរគី ពីបទ​ប្រមាថ​ប្រធានាធិបតី​

កាលពីខែឧសភាកន្លងទៅនេះ លោកប្រធានាធិបតី អេដូអាន់ បានប្តឹងតួកំប្លែងជនជាតិអាល្លឺម៉ង់មួយរូប ពីបទបរិហារកេរ្តិ៍ផងដែរ ៕ សូរ្យកាន្ត (ខាវស៊ុត)

ដាក់គុក​បវរកញ្ញា​ទួរគី ពីបទ​ប្រមាថ​ប្រធានាធិបតី​