៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

​ក្នុង​ចំណោម​២៤​ក្រុម ដែល​មាន​សមាជិក​២៣​នាក់​ក្នុង​ក្រុម​នីមួយៗ​ ត្រៀម​ប្រកួត​ Euro 2016 គឺ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ជា​ក្រុម​ដែល​មាន​តម្លៃ​ខ្លួន​កីឡាករ​សរុប​ថ្លៃ​​ដាច់​គេ។ នេះ​បើ​តាម​​ការ​​វិភាគ​របស់​វិបសាយ​អង់គ្លេស​ Transfermarket។

 

៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

ជម្រើសជាតិអាល្លឺម៉ង់ លើកពាន World Cup កាលឆ្នាំ២០១៤

 

សមាជិក​២៣​នាក់​ របស់​ក្រុម​ជើង​ឯក​ World Cup 2014 អាល្លឺម៉ង់ មាន​តម្លៃ​សរុប ៤២១,៥​លាន​ផោន​ (ជាង​៦០៧​លាន​ដុល្លារ) ​ថ្លៃ​ជាង​គេ​ទាំង​អស់ ខណៈ​ដែល​ម្ចាស់​ជើង​ឯក​ Euro 2012 អេស្ប៉ាញ ​ស្ថិត​នៅ​លេខ​២ មាន​តម្លៃ​៤១៨,១​លាន​ផោន​ (ជាង​៦០២,៧​លាន​ដុល្លារ)។

 

៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

ជម្រើសជាតិអេស្ប៉ាញ — ម្ចាស់ពាន Euro ២សម័យកាលចុងក្រោយ (២០០៨, ២០១២)

 

បែលហ្សិក ​ស្ថិត​នៅ​លេខ​៣ មាន​តម្លៃ​សរុប​ ៣៤៥,៧​លាន​ផោន​ (ជាង​៤៩៨​លាន​ដុល្លារ) តាម​ពី​ក្រោយ​ដោយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ ​មាន​តម្លៃ ៣៤០,៥​លាន​ផោន​ (ជាង​៤៩០,៨​លាន​ដុល្លារ)។ រីឯ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ស្ថិត​នៅ​ចំណាត់​ថ្នាក់​​លេខ​៥ មាន​តម្លៃ​ខ្លួន​​កីឡាករ​សរុប ៣៣៤,៥​លាន​ផោន​ (៤៨២,២​លាន​ដុល្លារ)៕

 

៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

ជម្រើសជាតិបែលហ្សិក — កំពុងឡើងជើងខ្លាំងបច្ចុប្បន្ន

 

៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

ជម្រើសជាតិបារាំង — ម្ចាស់ផ្ទះ​ Euro 2016

 

៥​ក្រុម ​​ដែល​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​​បំផុត​ ​នៅ​ Euro 2016 ​

ជម្រើសជាតិអង់គ្លេស — ជាប់កំណត់ត្រាឈ្នះ១០០% នៅវគ្គជម្រុះ Euro 2016

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirrror