Microsoft នឹងបញ្ចេញ AR ថ្មីខ្លាំងជាង VR របស់ Samsung និង Huawei ទៅទៀត (មានវីដេអូ)

Videos


ចូលមកដល់ឆ្នាំ ២០១៦ នេះគេសង្កេតឃើញមានក្រុមអេឡិចត្រូនិចកំពូលៗដូចជា Samsung និង Huawei បានងាកមកផលិតឧបករណ៍ម្យ៉ាងដែលពិភពលោកតែងតែរង់ចាំគឺឈ្មោះថា Virtual Reality (VR) ។

Microsoft នឹងបញ្ចេញ AR ថ្មីខ្លាំងជាង VR របស់ Samsung និង Huawei ទៅទៀត (មានវីដេអូ)

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ខ្លួននឹងបង្ហាញអ្វីដែលថ្មី និង ប្លែកជាង VR ដោយ Microsoft មិនចង់ផលិត VR ធម្មតាៗទេ ហើយក្នុងកំឡុងពេលនេះពួកគេកំពុងសិក្សាពីការផលិតឧបករណ៍ម្យ៉ាងឈ្មោះថា Augmented Reality (AR HoloLens) ប៉ុន្តែទោះជាយ៉ាងណានៅក្នុងពេលនេះ Microsoft កុំពុងគិតគូរឿងទីផ្សាររបស់ឧបករណ៍ថ្មីមួយនេះថាគួតែចេញលក់នៅពេលណា? ។

Microsoft នឹងបញ្ចេញ AR ថ្មីខ្លាំងជាង VR របស់ Samsung និង Huawei ទៅទៀត (មានវីដេអូ)

ឧបករណ៍ថ្មីនេះ Microsoft បានច្របាច់បញ្ចូលគ្នារវាង VR និង AR ហើយតម្រូវឲ្យឧបករណ៍នេះដំណើរការណ៍ជាប្រព្ធ័នប្រត្តិបត្តិការ Window 10 ។ ក្រុមហ៊ុន Microsoft បានបង្ហាញថា ឧបករណ៍ថ្មីនេះនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភពថ្មីមួយទៀត ហើយយើងក៏អាចធ្វើសកម្មភាព និងធ្វើការជាមួយពិភពថ្មីនោះបានថែមទៀតផងដោយតម្រូវឲ្យយើងសហការណ៍គ្នាជាមួយ Window 10 ។

Microsoft នឹងបញ្ចេញ AR ថ្មីខ្លាំងជាង VR របស់ Samsung និង Huawei ទៅទៀត (មានវីដេអូ)
Microsoft នឹងបញ្ចេញ AR ថ្មីខ្លាំងជាង VR របស់ Samsung និង Huawei ទៅទៀត (មានវីដេអូ)

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីគំរូនៃឧបករណ៍ថ្មីរបស់ Microsoft ដែលនឹងត្រូវបង្ហាញខ្លួនមកអង្រួនទីផ្សារបច្ចេកវិទ្យាក្នុងពេលខាងមុខនេះ ៕ (ប្រភព ស៊ីណេត) កុសល