តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

បើយោងតាមប្រភពព័ត៌មានអាស៊ីមួយឱ្យដឹងថា Apple ហាក់ដូចជាបានកំណត់រយៈពេល ក្នុងការរចនារូបរាង iPhone ថ្មីរបស់ខ្លួន នៅរាល់រយៈពេល 3 ឆ្នាំម្ដង។ នេះមានន័យថា iPhone 7 ដែលនឹងត្រៀមបង្ហាញមុខនៅចុងឆ្នាំ 2016 នេះ ក៏នឹងមានរូបរាងដូចជា iPhone 6/iPhone 6s ដដែល។

Image: តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

រយៈពេលជាង 2 ឆ្នាំចុងក្រោយ Apple បានចេញលក់ iPhone 6/6 Plus និង iPhone 6s/ 6s Plus ដែលមានរូបរាងរចនាដូចគ្នា គ្រាន់តែមានការកែលំអលើសមត្ថភាពខ្លាំងជាមុន និងបន្ថែមមុខងារប៉ុណ្ណោះ។ ដូច្នេះគេជឿថា iPhone 7 ក៏មានរូបរាងដូចទៅនឹង iPhone 6/ 6S មិនខុសគ្នានោះឡើយ គ្រាន់តែនឹងត្រូវបំពាក់សមត្ថភាព hardware រឹតតែខ្ពស់ ដំណើរការលឿនជាងមុន។
មើលតាមរូបរាង schematic នោះ គឺវាមានរូបរាងស្រដៀងខ្លាំងទៅនឹង iPhone 6s ដោយខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះត្រង់ស្នាមខ្សែបន្ទាត់ដែលស្ថិតនៅផ្នែកខាងក្រោយប៉ុណ្ណោះ។ លើសពីនេះ របាយការណ៍កន្លងទៅបញ្ជាក់ថា iPhone 7 Plus នឹងមានកាមេរ៉ាក្រោយចំនួនពីរ ចំណែក iPhone 7 នៅរក្សាកាមេរ៉ា 1 គ្រាប់ដដែល ហើយរន្ធកាសទំហំ 3,5mm នឹងត្រូវដកចេញ ប្រើរួមគ្នានឹងរន្ធសាកថ្មគឺ smart connector។

គេរំពឹងថា iPhone 7 ទាំងពីរម៉ូដែល នឹងត្រូវ Apple សម្ពោធចេញនៅអំឡុងខែកញ្ញា ខាងមុខ អមដោយលក្ខណៈ សម្បត្តិកាន់តែល្អជាងជំនាន់មុនៗ។

Image: តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

Image: តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
តើអ្នកយល់យ៉ាងណាបើ iPhone 7 មានរូបរាងដូច iPhone 6s?

ចុះថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2016 ម៉ោង 12:56 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ