​កូន​តែងតែ​រករឿង​នៅ​ពាក់កណ្តាល​យប់ គួរ​ធ្វើ​ម៉េច​?

​កូន​តែងតែ​រករឿង​នៅ​ពាក់កណ្តាល​យប់ គួរ​ធ្វើ​ម៉េច​?

​ការថែទាំ​កូនក្មេង​គឺជា​រឿង​ដែល​លំបាក​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​អំណត់ ហើយក៏​មាន​កូនក្មេង​មួយចំនួន​តែងតែ​រករឿង​នៅពេល​យប់​មិន​ព្រម​គេង​ឡើយ​។ តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

​នៅពេល​ដែល​កូន​មាន​ទម្លាប់​បែបនេះ សូម​អ្នក​កុំ​មាន​ចរិត​ឆេវឆាវ​ឲ្យសោះ ដោយ​អ្នក​ត្រូវតែ​តាំងចិត្ត​ឲ្យ​ស្ងប់​ដើម្បី​អាច​រកឃើញ​មូលហេតុ​មក​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ មាន​ពេល​ខ្លះ​មក​ពី​កូន​ឃ្លាន ឬ​គេ​នោម​ទេ​ទើប​គេរ​ករឿង​យំ​ដើម្បី​ឲ្យ​អ្នកដឹង ដូចនេះ​ឲ្យតែ​អ្នក​បំបៅ​គេ​ឲ្យ​ឆ្អែត ហើយ​ផ្លាស់ប្តូរ​ខោ​ទឹកនោមឲ្យ​គេ​ទៅ​បាន​ហើយ នោះ​គេ​នឹង​មិន​យំ​ទៀត​ទេ​។ ប៉ុន្តែ​ប្រសិនជា​មិនមែន​ជា​មូលហេតុ​ទាំង​២​នេះ អ្នក​អាច​បន្ត​ស្វែងរក​បាន ហើយ​យើងខ្ញុំ​ជឿជាក់​ថា​អ្នកនឹង​អាច​រកឃើញ​ជា​មិនខានឡើយ​ឲ្យតែ​អ្នក​រក្សា​ចិត្ត​ឲ្យ​ស្ងប់ មិន​មួល​ម៉ៅ នោះ​អ្នកនឹង​អាច​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។