​តើ​អាហារ​អ្វី​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ស្ត្រី​មាន​ផ្ទៃពោះ​?

​តើ​អាហារ​អ្វី​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ស្ត្រី​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ផ្តាសាយ អ្នក​អាច​សាកល្បង​ញ៉ាំ​អាហារ​មួយ​ចំនួន​បាន ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ជំងឺ​ផ្តាសាយ​អ្នក​មាន​អាការៈ​ធូរស្រាល​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ការ៉ុត​
នៅក្នុង​ការ៉ុត​មាន​សារធាតុចិញ្ចឹម​ច្រើន រួច​ជា​មួយ​វីតាមីន​C​ដែល​អាច​ជួយ​ការពារ និង​ព្យាបាល​អ្នក​ពី​ជំងឺ​ផ្តាសាយ​បាន​។​

សម្ល​មាន់​
នៅពេល​ដែល​អ្នក​ផ្តាសាយ អ្នក​អាច​ញ៉ាំ​សម្ល​មាន់បាន ព្រោះ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​អាច​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​មាន​កម្លាំង​ទប់ទ​ល់​នឹង​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​នេះ​បាន នោះ​ជំងឺ​អ្នក​នឹង​មិន​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ទេ​។​

ទឹកឃ្មុំ​
នៅក្នុង​ទឹកឃ្មុំ​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ នោះ​អ្នកនឹង​អាច​ចៀស​ពី​ជំងឺ​ផ្តាសាយ​បាន​។​

ខ្ញី​
នៅពេល​ដែល​អ្នក​ផ្តាសាយ អ្នក​អាច​យក​ខ្ញី ខ្ទឹម​ស ស្លឹក​ខ្ទឹម​មក​ធ្វើ​ជាមួយ​ម្ហូប​បាន នោះ​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​អ្នក​ឲ្យ​ជា​លឿន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អាហារ​អ្វី​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ស្ត្រី​មាន​ផ្ទៃពោះ​?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សុខភាពស្ដ្រី