Justin Bieber អាច​នឹង​លក់​សក់​របស់​ខ្លួន​ សម្រាប់​មន្ទីរ​សប្បុរសធម៌​

​តារា​វ័យ​ក្មេង​ Justin Bieber បាន​​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ក្រោយ​​ពី​ គេ​បាន​ប្ដូរ​​​ពី​ម៉ូដ​សក់​វែង​ ទៅ​ជា​ម៉ូដ​ក្បាល​​ត្រងោល​​​ ដែល​បាន​រក្សា​ទុក​អស់​ជាង​មួយ​ខែ​មក​ហើយ។

 

Justin Bieber អាច​នឹង​លក់​សក់​របស់​ខ្លួន​ សម្រាប់​មន្ទីរ​សប្បុរសធម៌​

 

បើ​តាម​សម្ដី​អ្នក​រៀប​ចំ​ស្ទីល​ឲ្យ​ Justin Bieber ឈ្មោះ​ថា​ ​Florido Basallo ​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ សក់​ដែល​កោរ​នោះ​​គឺ​នៅ​រក្សា​ទុក​នៅ​ឡើយ​ ហើយ​គេ​ប្រហែល​ជា​​យក​វា​ទៅ​បរិច្ចាគ​​ដល់មន្ទីរសប្បុរសធម៌ណា​មួយ។

 

Justin Bieber អាច​នឹង​លក់​សក់​របស់​ខ្លួន​ សម្រាប់​មន្ទីរ​សប្បុរសធម៌​

 

កាល​ពី​ឆ្នាំ​ ២០១១​ តារា​វ័យ​ ២២​ ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​លក់​សក់​របស់​ខ្លួន​ម្ដង​រួច​ហើយ​មក​ហើយ​ ដោយ​ពេល​នោះ​លក់​​​លើស​ពី​ ៤០ ០០០​ដុល្លារ ដែល​ថវិកា​ទទួល​បាន​ត្រូវ​បរិច្ចាគ​ដល់​មន្ទីរ​សប្បុរសធម៌ ​​Gentle Barn៕​​​​​​​​​​

 

ចុច​អាន៖ គូស្នេហ៍​ល្បី Zayn Malik និង​ Gigi Hadid បែក​គ្នា​មួយ​គូ​ទៀត​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Billboard​​​​, NPR