ឲ្យ​លុយ ១០០០ រៀល ល្បូ​ង​ក្មេងស្រី​អាយុ ៦ ឆ្នាំទៅ​រំលោភ

ក្មេងស្រីរងគ្រោះម្នាក់អាយុ ៦ ឆ្នាំត្រូវបានបុរសវ័យចំណាស់អាយុ ៥៨ ឆ្នាំល្បូងឲ្យលុយ ១០០០ រៀល ហៅយកទៅក្រោមដើមរាំងមាត់បឹងធ្វើសកម្មភាពរំលោភមិនទាន់បានសម្រេចតែត្រូវអ្នករកខ្យងមកទាន់ ។

ជនសង្ស័យបានរត់គេចខ្លួនបាន ៤ ម៉ោង ក្រោយមកត្រូវនគរបាលឃាត់ខ្លួនបាន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ០០ នាទី ស្ថិតនៅក្នុងភូមិគោកសណ្តែក ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

លោក សេង ជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា កុមារីរងគ្រោះអាយុ ៦ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ច្រិច កុល ភេទប្រុស អាយុ ៥៨ ឆ្នាំ ស្នាក់នៅវត្តទួលប្រាំរយ មានស្រុកកំណើតនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

លោកអធិការបានបន្តថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានប្រើល្បិចឲ្យលុយទៅកុមារីរងគ្រោះនិងកុមារីម្នាក់ទៀតអាយុ ២ ឆ្នាំចំនួន ១០០០ រៀល ដែលកំពុងដើរលេងក្នុងភូមិរួចនាំកុមារីទាំងពីរដើរទៅក្រោមដើមរាំងក្បែរមាត់បឹងប្រាំរយ ស្ថិតនៅខាងលិចវត្តទួលប្រាំរយ ចម្ងាយប្រហែល ៣០០ ម៉ែត្រ ។

ពេលទៅដល់ជនសង្ស័យបានឲ្យកុមារីរងគ្រោះដេកផ្ងារលើដីរួចស្រាតខោជើងវែងចង្កេះកៅស៊ូចេញផុតជើងចំណែកជនសង្ស័យស្លៀកខោជើងខ្លីពណ៌ខ្មៅអត់ពាក់អាវបានលត់ជង្គង់ពោបពីលើកុមារីរងគ្រោះស្របពេលនោះដែរមាន ឈ្មោះសាញ់ សៀប កំពុងដើរមកពីបឹងរាវខ្យងបានឃើញសកម្មភាពខាងលើភ្លាមនោះជនសង្ស័យបានក្រោកដើរមកតាមក្រោយឈ្មោះសាញ់ សៀប សំដៅមកវត្តទួលប្រាំរយវិញ ។ ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធី ៕ សុថាត់

ឲ្យ​លុយ ១០០០ រៀល ល្បូ​ង​ក្មេងស្រី​អាយុ ៦ ឆ្នាំទៅ​រំលោភ

 

ប្រភព៖ pmhotnews

  • ឲ្យ​លុយ ១០០០ រៀល ល្បូ​ង​ក្មេងស្រី​អាយុ ៦ ឆ្នាំទៅ​រំលោភ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: