គាត់​ពិតជា​បិសាច​តណ្ហា​មែនហើយ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ពោះម៉ាយ​១៦​ឆ្នាំ​ស្នាក់​នៅ​តាម​វត្ត ទំនងជា​ដាច់ដាប​ខ្លាំង​បាន​លួងលោម​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​នាំ​ទៅ​រំលោភ​នៅ​ក្រោម​ដើម​រាំង​លើ​ទួល​ប្រាំ​រយ ស្ថិត​ក្នុងភូមិ​គោ​គ​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៦ ប៉ុន្តែ​ត្រូវ​គេ​ទៅ​ទាន់​លើក​ខោ​វិញ​បញ្ឈប់​សកម្មភាព ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ម៉ោង​១ និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ច្រិច កុ​ល ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុរស​ពោះម៉ាយ​១៦​ឆ្នាំ​មក​ហើយ សព្វ​ថ្ងែ​ស្នាក់​នៅ​វត្ត​ទួល​ប្រាំ​រយ​ស្ថិត​ក្នុងភូមិ​គោក​អណ្តែត​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

នគរបាល​បាន​ដកស្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​ព្រឹក ជនសង្ស័យ​ឈ្មោះ ច្រិច កុ​ល បាន​លួងលោម​សន្យា​ថា​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​រង​គ្រោះ និង​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ​ដែល​កំពុង​ដើរ​លេង​ក្នុងភូមិ ។ រួច​បាន​នាំ​អ្នក​ទាំង​ពីរ​ដើរទៅ​ក្រោយ​ភូមិ​កន្លែង​ស្ងាត់​ក្រោម​ដើម​រាំង​ក្បែរ​មាត់បឹង​ប្រាំ​រយ ស្ថិត​នៅ​ខាងលិច​វត្ត​ទួល​ប្រាំ​រយ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ។ ពេល​ទៅ​ដល់​ជនសង្ស័យ​បាន​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ដេក​ផ្ងារ​លើ​ដី រួច​ស្រាតខោ​ជើងវែង​ចង្កេះ​កៅស៊ូ​ចេញ​ផុត​ជើង ចំណែក​ឈ្មោះ ច្រិច កុ​ល ស្លៀកខោ​ជើង​ខ្លី​ពណ៌​ខ្មៅ អត់​ពាក់អាវ បាន​លត់​ជង្គង់​ពោប​ពីលើ​បំណង​ធ្វើ​សកម្មភាព​រំលោភ ពេល​ជាមួយ​គ្នា​នោះ​មានឈ្មោះ សាញ់ សៀ​ប កំពុង​ដើរមក​ពី​រាវ​ខ្ច​ង​នៅ​បឹង​បានឃើញ​សកម្មភាព​ខាងលើ ភ្លាម​នោះ​ជនសង្ស័យ​បានឃើញ​ឈ្មោះ សាញ់ សៀ​ប ក៏​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​រួច​ដើរមក​តាម​ក្រោយ​ឈ្មោះ សាញ់ សៀ​ប សំដៅ​មក​វត្ត​ទួល​ប្រាំ​រយ​វិញ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ឈ្មោះ​ច្រិច កុ​ល រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕