តើ​ញ៉ាំ​ផ្លែ​ប៉ោម​នៅ​ពោះ​ទទេរ​ល្អ​ទេ​?

តើ​ញ៉ាំ​ផ្លែ​ប៉ោម​នៅ​ពោះ​ទទេរ​ល្អ​ទេ​?

​ផ្លែ​ប៉ោម​គឺជា​ផ្លែឈើ​ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក​រាល់គ្នា ហើយ​កាលពី​អត្ថបទ​មុន​យើងខ្ញុំ​ក៏បាន​ប្រាប់​អ្នក​ពី​ពេលវេលា​ក្នុងការ​ពិសារ​ផ្លែ​ឈើ​នេះ​ដែរ ប៉ុន្តែ​តើ​អ្នក​អាច​ញ៉ាំ​វា​នៅ​ពោះ​ទទេរ​បាន​ដែរឬទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ច្បាស់​ទាក់ទង​នឹង​បញ្ហា​នេះ​។​

​នៅ​ពេល​ព្រឹក អ្នក​អាច​ញ៉ាំ​ផ្លែ​ប៉ោម​មុន​អាហារ​ពេល​ព្រឹក​បាន ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​អ្នកនឹង​ងាយស្រួល​បត់ជើង​ជា​មិនខានឡើយ អ្នក​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក​ឡើយ ដោយសារ​តែ​វា​ជួយ​សម្អាត​ជាតិពុល​ទាំងឡាយ​ក្នុង​រាងកាយ​អ្នក​ឲ្យអស់ ហើយ​បញ្ចេញ​មក​ក្រៅ​តាមរយៈ​លាមក​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​ដូចគ្នា ហើយ​វា​ក៏​អាច​ជួយ​អ្នកឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ​ដែរ​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រពះ​មិន​ស័ក្តិសម​ក្នុងការ​ញ៉ាំ​ផ្លែ​ប៉ោម​នៅ​ពោះ​ទទេរ​បាន​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​រលាក​ក្រពះ​បាន​ដោយសារតែ​នៅក្នុង​ផ្លែ​ប៉ោម​នោះ​គឺ​មាន​ជាតិ​ជូរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។