ជន​ភៀស​ខ្លួន​ពី​អូស្ដ្រាលី​ម្នាក់​ដែល​ទៅ​រស់​នៅ​កម្ពុជា​ថា​លោក​នឹង​លែង​បាន​ជំនួយ​ពី​អូស្ដ្រាលី​ទៀត​ហើយ​

ជន​ភៀស​ខ្លួន​ពី​អូស្ដ្រាលី​ម្នាក់​ដែល​នៅ​កម្ពុជា​ចុង​ក្រោយ​គេ​និយាយ​ថា ឆាប់ៗ​នេះ​លោក​នឹង​លែង​បាន​ជំនួយ​ពី​អូស្ដ្រាលី​ទៀត​ហើយ​នៅ​ក្នុង​ការ​តាំង​​ទីលំនៅ​របស់​លោក​នៅ​កម្ពុជា​ក្រោយ​ពី​លោក​ព្រម​ចេញ​ពី​កោះ​ណារូ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា និង​អូស្ដ្រាលី​ក្នុង​ទឹក​ប្រាក់​៥៥លាន​ដុល្លារ​អូស្ដ្រាលី។