ស្លាប់២នាក់ របួសធ្ងន់១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែមិថុនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់១៣នាក់។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន ១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ២លើក និងមិនគោរពសិទ្ធិ ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់។

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុប ទូទាំងប្រទេស មានចំនួន៣៧២១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៣៦១គ្រឿង និងពិន័យសរុប២៣៦០គ្រឿង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៦កន្លងទៅ ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៦​លើក​ (​យប់​៩​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​ (​ស្រី​៣​នាក់​)​ រងរបួសធ្ងន់​១៧​នាក់​ (​ស្រី​៥​នាក់​)​ និង​របួសស្រាល​១២​នាក់​ (​ស្រី​១០​នាក់​)​ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ។​

ហើយ​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៦​លើក​ (​ស្លាប់​១០​នាក់​)​, ​ស្រវឹង​១​លើក​,​ មិន​គោរព​សិទ្ធិ​២​លើក​ (​ស្លាប់ម្នាក់)​,​ បត់​គ្រោះថ្នាក់​៣​លើក​ (​ស្លាប់​២​នាក់​)​,​ កត្តា​យានយន្ត​១​លើក​ (​ស្លាប់​ម្នាក់)​ ប្រជែង៣​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់​ (​យប់​១០​នាក់​ )​

បើយោងតាមព័ត៌មានខាងលើ យើងអាចសង្កេតឃើញថាគិតត្រឹមថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៏មានការកាត់បន្ថយជាងមុន។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្លាប់២នាក់ របួសធ្ងន់១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែមិថុនាម្សិលមិញ

ស្លាប់២នាក់ របួសធ្ងន់១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែមិថុនាម្សិលមិញ