នារីរងគ្រោះចាញ់បោកមេខ្យល់ទៅធ្វើការនៅម៉ាឡេស៊ី៥ឆ្នាំ សំពះអង្វរ​នារីខ្មែរដទៃទៀត សូមប្រយត្ន័កុំ​ចាញ់បោក​ជនខិលខូច នាំទៅធ្វើការ​នៅក្រៅ​ប្រទេស

(ពោធិ៍សាត់)៖ កញ្ញា កាយ ដានី ជានារីម្នាក់ ដែលរងគ្រោះចាញ់បោកមេខ្យល់ ទៅធ្វើការនៅតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំ រស់នៅភូមិអំពិល​​កញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង។ បន្ទាប់ពីឆ្លងកាត់ការលំបាកនេះ នាងបានរៀបរាប់ពីទុក្ខវេទនា និងលើកដៃសំពះអំពាវនាវ ដល់បងប្អូននារីខ្មែរដទៃទៀត សូមកុំប្រុងប្រយ័ត្ន កុំចាញ់បោកជនខិលខូច ដែលនាំទៅធ្វើការនៅក្រៅប្រទេស។

ការរៀបរាប់នូវទុក្ខវេទនា ពេលធ្វើការនៅម៉ាឡេស៊ី របស់ កាយ ដានី នេះ ធ្វើឡើងក្នុងឱកាសដែល ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់មួយក្រុម ដឹកនាំដោយ​លោកស្រី​ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌល​ពោធិ៍សាត់​ និង​ជាសមាជិកាប្រតិបត្តិ លោកស្រី​ ហ៊ុន ចាន់ធី ម៉ៅ ធនិន​ ប្រធានកិត្តិយស លោកស្រី ជុក សុផានី អភិបាលរងខេត្ត អនុប្រធានកិត្តិយស​ និងលោកស្រីជាសមាជិកា ជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ​ និង​ នាំយកអំណោយជូនដល់នាង នារសៀលថ្ងៃទី​០២​ ​ខែមិថុនា ឆ្នាំ​២០១៦ម្សិលមិញ​។

តាមការឲ្យដឹងរបស់នារីរងគ្រោះ ចាញ់បោកមេខ្យល់ឈ្មោះ កាយ ដានី អាយុ២១ឆ្នាំ​ រស់នៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ម្តាយជាស្ត្រីម៉េម៉ាយឈ្មោះ កាយ ធីម អាយុ៥៩ឆ្នាំ​ មានកូន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) បានរៀបរាប់ថា តាមរយៈមេខ្យល់ត្រូវជាបងប្អូនជីដូនមួយឈ្មោះ​ ញឿន បបួលទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី​ នាឆ្នាំ២០១១ ពេលនោះនាងមានអាយុទើបតែ១៦ឆ្នាំ​។

ក្នុងអំឡុងធ្វើការងារផ្ទះ៥ឆ្នាំនៅទីនោះ​ ​ម្ចាស់ផ្ទះបានធ្វើល្អតែមួយឆ្នាំដំបូង លុះក្រោយៗមកបង្ខំឲ្យធ្វើការងារគ្មានពេល សម្រាកហួសពីកម្លាំង បើកប្រាក់ខែមិនទៀងទាត់ ហូបចុកមិនសមរម្យ បែងចែកវណ្ណៈធ្វើបាបផ្លូវចិត្តគ្រប់បែបយ៉ាង ។ ដោយទ្រាំរស់នៅមិនបាន ទើបសម្រេចចិត្តរត់ចេញពីផ្ទះ ទៅកាន់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៥ ខែឧសភា រួចស្ថានទូតបញ្ជូនមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៩ ខែឧសភា និងមកដល់ផ្ទះ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៦។

កាយ ដានី បានលើកដៃទាំងពី សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារី ត្រូវប្រុងប្រយត្ន័កុំចាញ់បោកជនខិលខូច ព្រោះថាទៅធ្វើការនៅទីនោះ ជួបបញ្ហាប្រឈមគ្រោះថ្នាក់ច្រើនណាស់ ត្រូវរកការងារនៅក្នុងស្រុកទើបល្អប្រសើរ ជួបជុំក្រុមគ្រួសារបងប្អូន។ ពេលនេះ កាយ ដានី មានគោលបំណងចង់ធ្វើការងារ ជាអ្នកបកប្រែភាសាចិន។

លោកស្រី​ ឯម ​ប៉ុណ្ណា ក៏ដូចប្រតិភូបានសម្តែងនូវក្តីអាណិត អាសូចំពោះ កាយ ដានី ដែលមានវាសនា បានមកដល់ប្រទេស និងផ្ទះ ជួបជុំក្រុមគ្រួសាររបស់ខ្លួន រួចផុតពីទុក្ខភ័យ និងត្រូវបានក្រុមការងារ ចុះមកសួរសុខទុក្ខដល់លំនៅដ្ឋានភ្លាមៗផងដែរ។

លោកស្រីលើកឡើងទៀតថា កន្លងមកមានបងប្អូននារីយើង ជាច្រើនតែងតែចាញ់បោកមេខ្យល់ បបួលទៅធ្វើការក្រៅប្រទេស ដោយប្រថុយប្រថាន រងនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ហើយនៅពេលបានត្រឡប់ មកប្រទេសវិញមួយចំនួន មានភាពមិនប្រក្រតី នេះដោយសារការបង្ខិតបង្ខំ ឲ្យធ្វើការងារហួសពីកម្លាំង និងធ្វើទារុណកម្ម បណ្តាលឲ្យបាត់បង់ស្មារតីចងចាំ។

លោកស្រី​ ឯម ប៉ុណ្ណា បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជានារី ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ និងបង្កើនការប្រុងប្រយ័ត្ន ចំពោះជនខិលខួចមួយចំនួន តែងតែមានល្បិច អូសទាញតាមរយៈសម្ភារៈ លុយកាក់ ធ្វើឲ្យប្រជាពលរដ្ឋយើងលង់ខ្លួន ចាញ់បោកធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូច កាយ ដានី គឺជាសក្ខីភាពស្រាប់។

ក្នុងខណៈនោះប្រតិភូ បានជួយឧបត្ថម្ភថវិកា២០ម៉ឺនរៀល ជាអំណោយរបស់សមាគមនារី សាខាខេត្ត និងអង្ករ២៥គីឡូក្រាម និងសម្ភារមួយចំនួនទៀត ជាអំណោយរបស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំង​ការជួញដូរ។ ដោយឡែកលោកស្រី​ ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានចែកជូនសារុងម្នាក់មួយ ដល់អ្នកភូមិប្រមាណជិត៣០នាក់ផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖​ ចំពោះករណីចាញ់បោកគេទៅធ្វើការនៅប្រទេសក្រៅនេះ ក៏ធ្លាប់មានករណីមួួយដែរកើតឡើងស្រដៀងគ្នាដែរ គឺកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ​ភាគី​ថៃ​​បាន​បញ្ជូន​ពលករ​ខ្មែរខុសច្បាប់​ចំនួន​៣៥​នាក់​ ក្នុង​ចំណោម​​​ជា​ច្រើន​ទៀត​តាម​រថយន្ត​ទ្រុង​១​គ្រឿង​ 

តែ​ផ្ទុយ​ទៅ​វិញ​ ពលករ​​មួយ​ចំនួន​​ជា​មុខ​ដដែល​ៗ​ ដោយ​ដឹង​ហើយ​នៅ​តែ​បំពាន។

កាលនោះពលករម្នាក់បានិយាយថា ​ទើប​ទៅ​ដល់​លើ​ខ្នងភ្នំ​មួយ​ ក្នុង​ខេត្ត​ស្រះ​កែវ​ មិន​ទាន់​ទាំង​បាន​កាប់​ឈើ​គ្រញូង​ផង​ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ដេញ​បាញ់​នាំ​គ្នា​​រត់​ប្រសាច​ និង​ខ្លះ​ត្រូវ​គេ​ចាប់​បាន​។ ក្រោយ​រត់​ចុះ​ពី​ភ្នំ​ត្រឡប់​មក​ស្រុក​ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដឹក​តាម​រថយន្ត​ទ្រុង​ត្រឡប់​តែ​ម្តង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត