ចន ចាន់លក្ខិណា ៖ ចាំទាល់តែគេយក​ ល្ខោនខោលនេះបាត់ ទើបសុំ​គេមកវិញឬ?

ភ្នំពេញ៖​ នៅមុននេះបន្តិច ចន ចាន់លក្ខិណា បានប្រកូកប្រកាស​ឲ្យ​ខ្មែរ ជួយ Share ឲ្យពិភពលោកបានដឹងថា ល្ខោនខោលជារបស់ខ្មែរ​ ។​

ចន ចាន់លក្ខិណា បានសេរនៅលើហ្វេសប៊ុកថា «សូ​ម​នាំ​គ្នា​ជួ​យ​សិ​ល្បះ​ល្ខោ​ន​ខោ​ល​ផ​ង ​បើ​ពិ​ត​ជា​មា​ន​ឈា​ម​ខ្មែ​រ​ និ​ង​ឧ​ត្ត​ម​គតិ​ខ្មែ​រ​​​ ​​ល្ខោ​​ន​ខោ​ល​ ​គឺ​ជា​រ​ប​ស់​ខ្មែ​រ​តាំ​ង​ពី​ បុ​រា​ណ​ ម​ក​​ហើ​យ​ល្ខោ​ន​ខោ​ល​ មិ​ន​មែ​ន​ជា​រ​ប​ស់​ថៃ​ទេ​ ​បើ​ប​ង​ប្អូ​ន​ស្រ​លា​ញ់​គាំ​ទ្រ​ ល្ខោន​ខោ​ល​សូ​ម​ជួ​យ​ ​S​h​a​r​e​ ​​បន្ត​អោ​យ​ពិ​ភ​ព​បា​ន​ដឹ​ង​ផ​ង​​ ថា​ល្ខោ​ន​ខោ​ល​ ​គឺ​មា​ន​ប្រ​ភ​ព​​ដើម​ជា​រ​បស់​ខ្មែ​រ​​ពិ​ត​ៗ​ មិ​ន​មែន​​ជា​រ​ប​ស់​ថៃ​ ទេ​​​​ដោ​យ​សេ​ច​ក្ដី​គោ​រ​ព​!»។

តារាសម្តែង​ដ៏មានប្រជាប្រិយភាព ខាងលើបានសរសេរបន្តថា ​«ថៃប្រ​​កាស​ដា​ក់​ល្ខោ​ន​ មុ​ខ​ស្វា​​ជាស​​ម្ប​ត្តិ​ បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​លោ​ក​ ​(​U​N​E​S​C​O​)​​ដែ​ល​មា​ន​ 1​5​0​ ប្រ​ទេ​ស​ចុះ​ហ​ត្ថលេ​​ខា និ​​ង​ទ​ទួ​ល​ស្គា​ល់​ថា ល្ខោ​​ន​នេះ​​​​ជា​រ​​​ប​​​ស់​​​ថៃ ​​​​ចុះ​​​ខ្មែ​​​​​រ​​​យើ​ង​​​​​ចាំ​ទា​​​ល់​តែ ​គេ​​ចុះហ​ត្ថ​លេ​ខា​ហើ​យ​ ​បា​ន​សុំ​វា​យ​ក​ម​ក​វិ​ញ​ឬ​?​?​?»៕​

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញថា កាលពីខែមីនា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បានរំលេចសារបែបដង្ហើយ សុំចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់យុវវ័យ ចូលរួមគាំទ្រស្រលាញ់ និងថែរក្សា សិល្បៈបុរាណល្ខោនខោល ដែលជាទម្រង់សិល្បៈ បុរាណរបស់ខ្មែរយើង ព្រោះថាបើគ្មានការគាំទ្រ និងថែរក្សា ពីប្រជាពលរដ្ឋយើង សិល្បៈដ៏ចំណាស់មួយនេះ នឹងអាចបាត់បង់ថ្ងៃ ណាមួយជាក់ជាមិនខាន ។

អ្នកមេម៉ាយចាយសម្រស់កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារ បែបចង់អំពាវនាវ ទៅដល់មហាជនថា « សូមកូនខ្មែរ ចូលរួមទាំងអស់គ្នា ដើម្បីសិល្បៈរបស់អ្នក និង វប្បធម៌របស់អ្នក ព្រោះល្ខោនខោលជាទម្រង់សិល្បៈបុរាណ ដែលបានបង្ហាញពីភាព អង់អាចក្លាហាន មោះមុតតស៊ូរបស់ជនជាតិខ្មែរ ហើយទម្រង់សិល្បៈ១នេះ ក៏រៀបនិងបាត់បង់ ហើយព្រះគ្រូក៏កាន់តែជរាភាព ដូច្នេះក្នុងនាម យើងទាំងអស់គ្នា ជាសិស្សរួមជាតិ និងជាប្រជាជនខ្មែរ យើងត្រូវតែចូលរួម លើកស្ទួយទាំងអស់គ្នា បើមិនចង់បាត់បង់សិល្បៈ១នេះ ប្រជាជនខ្មែរ គឺជាក្តីសង្ឃឹមនៃសិល្បៈវប្បធម៌ជាតិ ស្នាមញញឹមបានផ្តល់ នៅក្តីសង្ឃឹមដល់ អ្នកជំនាន់ក្រោយ ប្រាប់ថា ខំប្រឹងឡើងកូនខ្មែរយើងអើយ ដើម្បីសិល្បៈបុរាណ នៃជាតិយើង»។

តាមរយៈសាររបស់តារាសម្តែង និងជាអ្នកជំនួញ អ្នកនាង ចន ច័ន្ទលក្ខិណា បែបនេះគឺជាសារមួយ ដែលចង់ក្រើនរំលឹក ទៅដល់មិត្តៗយុវវ័យ រួមជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ចូលរួមគាំទ្រសិល្បៈ បុរាណខ្មែរដើម្បីបន្ត ជីវិតសិល្បៈយើង ឲ្យមានដង្ហើមរស់បន្តទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload