លោកស្រីClinton៖«Trump ជាមនុស្សដែលគ្រោះថា្នក់មិនអាចបញ្ជារទៅលើកងទ័ពនោះទេ!»

ក្រុងវ៉ាស៊ីនតោន​៖ បេក្ខជនប្រធានាធិបតី ​លោកស្រី Hillary Clinton ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ​បាននិយាយថា​ បេក្ខជនប្រធានាធិបតីដូចគ្នា​ គឺលោក Donald Trump​ ជាមនុស្សដែលគ្រោះថា្នក់​ មិនអាចគ្រប់គ្រងនូវកិច្ចការ ​យោធាបាននោះទេ​។​នេះគឺជា​សង្គ្រៀមពាក្យសម្តី ​រវាងបេក្ខជនប្រធានាធិបតីគឺ​ លោកស្រី ហ៊ីលឡារី គ្លីន​តុន​(Hillary Clinton)​ទៅកាន់លោក ​ដូណាល់ ត្រាំ Donald Trump​​ដោយលោកស្រី​លើកឡើងថា​៖« គាត់(Trump) ​ជាមនុស្សដែលមានកាយសម្បទា​ឬក៏បុគ្គលិកលក្ខណះ​ គ្រប់គ្រាន់នោះទេ​ ​បុគ្គលដែលអាចគ្រប់​​គ្រងបាន ​ត្រូវតែមានចំណេះដឹង​ មិនមានកំហឹងឬទោសៈនៅក្នុងខ្លួន ​ជាពិសេសទៅលើអាវុធនុយក្លេអ៊ែរ ​តែលោកត្រាំគាត់គ្មានទេ»។នេះជាសម្តី ​ដែលលោកស្រីឆ្លើយតបទៅកាន់​ គូរប្រកួតរបស់គាត់​។​ការបោះឆ្នោតប្រធានាធិបតីថ្មីរ​បស់អាមេរិក ដែលនឹងធ្វើឡើង ​នៅខែវិច្ឆិកាថ្ងៃទី ៨ ខាងមុខ។ ​ដែលលោក ​បារ៉ាក់ អូបាម៉ា ​បានកាន់តំណែងអស់រយះកាល ​៨ឆ្នាំមកហើយនោះ​។​សូមបញ្ជាក់ផងដែរ ​ថាច្បាប់របស់សហរដ្ឋអាមេរិក ​ប្រធានាធិបតី មានសិទ្ធិឈរឈ្មោះតែពីរអាណត្តិ​ ប៉ុណ្ណោះនៅក្នុងការគ្រប់គ្រងសហរដ្ឋអាមេរិក​ ហើយចំពោះលោក អូបាម៉ាវិញ ​គាត់ជាប់ឆ្នោតពីរអាណត្តិមក ហើយ ​​អីចឹងគាត់គ្មានសិទ្ធិនៅក្នុងការឈរឈ្មោះជាបេក្ខជន​ឱ្យគេបោះឆ្នោត​ឱ្យនោះ​ទេ​។​ចំពោះ​ លោកស្រី ហ៊ីលឡារី គ្លីន​តុន​ជាអតីតរដ្ឋមន្ត្រីការ​បរទេសអាមេរិក ​នៅពេល ដែលលោក ​អូបា​ម៉ា​ គ្រប់គ្រងកាលពីអាណត្តិដំបូង ​ហើយអាណត្តិនេះលោស្រី បានឈរឈ្មោះជាប្រធានាធិបស្រី ​ដែលមានឥទ្ធិពល​ ​លោកស្រីគ្លីនតុនរូបនេះជាប្រវត្តិសាស្រ្តរបស់អាមេរិកហើយ រយះពេល ​ជាង​២៣៩ឆ្នាំ​របស់អាមេរិកដែលមានបេក្ខភាពជាប្រធានាធិបតី​ជានារី។ចំពោះការឈរឈ្មោះរបស់លោកស្រីវិញ ​មិនចាញ់បេក្ខជន​ជាបុរសឡើយ លោកស្រីត្រូវបានអ្នកគាំទ្រជាប្រើទូទាំងសហរដ្ឋអាមេរិកគាំទ្រ ​មិនដឹងថាលោកស្រីអាចផ្តួល​ លោកដូណាល់​ ត្រាំបានឬយ៉ាងណានោះទេ​ រង់ចាំមើលនៅថ្ងៃទី ​៨ ​ខែវិច្ឆិកា​ ខាងមុខទាំងអស់គ្នា​៕​

លោកស្រីClinton៖«Trump ជាមនុស្សដែលគ្រោះថា្នក់មិនអាចបញ្ជារទៅលើកងទ័ពនោះទេ!»សម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com