ប្លែកៗ!! ក្រដាសអនាម័យមានរូបលោក Trump នៅចិន លក់ដាច់លឿនជាងក្រដាសអនាម័យលោកស្រី Clinton ៦ដង

លោក Donald Trump កំពុងតែបោះជំហានទៅមុខដ៏មិនគួរឲ្យជឿនៅពេលនេះ ដែលសូម្បីតែក្រដាសអនាម័យក្នុងបន្ទប់ទឹកដែលមានមុខរបស់លោកនៅលើក្រដាសនោះ ក៏ទទួលជ័យជម្នះផងដែរ។

ប្លែកៗ!! ក្រដាសអនាម័យមានរូបលោក Trump នៅចិន លក់ដាច់លឿនជាងក្រដាសអនាម័យលោកស្រី Clinton ៦ដង

បើយោងទៅតាមកាសែត China Daily ក្រុមហ៊ុន Qingdao Wellpaper Industrial Co. បានទទួលការបញ្ជាទិញចំនួន៥០សម្រាប់ «ក្រដាសអនាម័យក្នុងបង្គន់ដែលមានរូបលោក Trump»។ នៅខណៈនោះផងដែរ ពួកគេបានទទួលការបញ្ជាទិញត្រឹមតែ៨ប៉ុណោះសម្រាប់ក្រដាសអនាម័យដែលមានរូបលោកស្រី Hillary Clinton។ ក្រោយពីការស៊ើបអង្កេតបន្ថែមទៀត វាត្រូវបានគេរកឃើញថា ផលិតផលក្នុងបន្ទប់ទឹកមានរូបលោក Trump ចំនួន៧៨មុខផ្សេងគ្នា កំពុងតែលក់នៅលើទីផ្សារ ក្នុងតំបន់ពាណិជ្ជកម្មរបស់ចិន Alibaba។

ប្លែកៗ!! ក្រដាសអនាម័យមានរូបលោក Trump នៅចិន លក់ដាច់លឿនជាងក្រដាសអនាម័យលោកស្រី Clinton ៦ដង

ជាមួយគ្នានេះ ពួកគេបានរកឃើញផលិតផលបន្ទប់ទឹកដែលមានរូបលោកស្រី Clinton ត្រឹមតែ១៦មុខប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតក្រដាសអនាម័យរបស់ចិនមួយនេះ អាចនឹងលក់រាល់ផលិតរបស់ខ្លួនដែលមានរូបលោក Trump ដាច់ទាំងអស់ក្នុងឆ្នាំ២០១៦៕

ប្រភព៖ baykdang

  • ប្លែកៗ!! ក្រដាសអនាម័យមានរូបលោក Trump នៅចិន លក់ដាច់លឿនជាងក្រដាសអនាម័យលោកស្រី Clinton ៦ដង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: