ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ

(អូស្ត្រាលី)៖ ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ ដែលមានឈ្មោះ Vivid Sydney ត្រូវបានប្រារព្ធធ្វើឡើង មួយសប្តាហ៍មកហើយ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយទទួលបានអ្នកមកចោមរោម ទស្សនាជាង ៣០០,០០០នាក់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦។

ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ

មន្ត្រីទេសចរណ៍អូស្ត្រាលីលោក Stuart Ayres បានថ្លែងថា ចំនួនអ្នកទស្សនាពេលនេះ មានការកើន ឡើងលើសកាលពីឆ្នាំមុន ៧ភាគរយទៅហើយ។ សារព័ត៌មានក្នុងស្រុកមួយ បានសរសេរដូច្នេះថា «Vivid Sydney ជាពិព័រណ៍ដ៏ធំអស្ចារ្យមួយ ដែលអាចនាំឲ្យអ្នកទស្សនារញ្ជួលចិត្ត ហើយចែករំលែក បទពិសោធន៍នេះយ៉ាងច្រើនកុះករនៅក្នុងបណ្តាញសង្គមនានាដូច ហ្វេសប៊ុក និង ធ្វីតធឺ ជាដើម»។

គួរបញ្ជាក់ថាពិព័រណ៍ខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា និងគ្រោងអូសបន្លាយរយៈពេល ២៣យប់។ កាលពីឆ្នាំ២០១៥ Vivid Sydney ទទួលបានអ្នកទស្សនា ១,៧លាននាក់ តាមរយៈការទាក់ទាញ ដោយភ្លើងពណ៌ចំរុះ ស្អាតជាងគេនៅលើលោក ជាពិសេសនៅអគារអូពេរ៉ា ដ៏ល្បីល្បាញ៕

ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ

ប្រភព៖ baykdang

  • ស្អាតណាស់!! ពិព័រណ៍ភ្លើងពណ៌ដ៏មហាអស្ចារ្យ Vivid Sydney កំពុងទាក់ទាញអ្នកទស្សនា យ៉ាងកកកុញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: