​វិធី​ធម្មជាតិ ដើម្បី​ការពារ ជំងឺផ្តាយ​សាយ និង​ក្អក ពេល​មាន​ផ្ទៃពោះ​

​វិធី​ធម្មជាតិ ដើម្បី​ការពារ ជំងឺផ្តាយ​សាយ និង​ក្អក ពេល​មាន​ផ្ទៃពោះ​

​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​កង្វះ​ជាតិ​ទឹក គឺជា​មូលហេតុ នៃ​ជំងឺ​ជាច្រើន ជាពិសេស ជំងឺ​ផ្តាសាយ និង​គ្រុនក្តៅ​។ ក្នុង​ពេលា​ន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ទឹក ឲ្យបាន​ដប់​កែវ​ក្នុង​មួយ​ថ្ងៃ​។​

​ឆ្ពុង ដើម្បី​កាត់បន្ថយ​ការ​តឹង​ច្រមុះ​
​ពេល​មាន​ជំងឺ​ផ្តាសាយ អ្នក​គួរតែ​ឆ្ពុង ដើម្បី​កាត់បន្ថយ​ការ​តឹង​ច្រមុះ ដែល​ធ្វើឲ្យ​អ្នក​នៅ​មិន​ស្រួល​។ អ្នក​អាច​ប្រើ​វិធី​ឆ្ពុង​បុរាណ ឬ​ទិញ​ឧបករណ៍​ឆ្ពុង ពី​ឱសថស្ថាន​ក៏បាន​។​

ខ្ពុ​រមាត់​
​ការ​ខ្ពុរមាត់ អាច​ជួយ​កាត់បន្ថយ​ការ​ឈឺបំពង់ក និង​បញ្ហា​ផ្សេងៗ​ទៀត​។ អ្នក​អាច​ខ្ពុរមាត់ ជាមួយនឹង​ទឹកអំបិល ទឹកឃ្មុំ ទឹក​ខ្ញី ឬ​ទឹក​ក្រូចឆ្មារ​ក៏បាន​។​

ញ៉ាំ​អាហារ​ពណ៌​បៃតង​
​បន្លែ និង​ផ្លែឈើ ជាពិសេស ពណ៌​បៃ ពិតជា​មាន​សារៈប្រយោជន៍​ណាស់ សម្រាប់​សុភាព​ស្ត្រី​មាន​ផ្ទៃពោះ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក​មានកម្លាំង និង​ការពារ​ជំងឺ​នានា​។​

សម្រាក​ឲ្យបាន​គ្រប់គ្រាន់​
​គ្រាន់តែ​ការ​សម្រាក ឲ្យបាន​គ្រប់គ្រាន់ (៧ ទៅ ៩ ម៉ោង​) ក៏​អាច​ព្យាបាល និង​ទប់ស្កាត់​ជំងឺផ្តាយ​សាយ​បាន​ដែរ​។​

ថែរក្សា​អនាម័យ​
​ប្រសិនបើ​អ្នក​មាន​អនាម័យ ជំងឺ និង​មេរោគ មិន​អាច​តោង​អ្នក​ជាប់​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។