អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង

ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះ បានជិះម៉ូតូ១គ្រឿង មកកាងរថយន្តធុនធំដឹកទំនិញប្រភេទ២តោនកន្លះ មួយគ្រឿង ដែលបើកចូលក្រុង ទាំងបំពានការណែនាំរបស់សាលារាជធានីភ្នំពេញ ដោយហាម រថយន្តធុនធំបើកចូលក្រុងនៅពេលថ្ងៃ ហើយត្រូវប្រជាការពារខណ្ឌឃាត់ ពីព្រោះតែហួសម៉ោងកំណត់ ភ្លាមនោះស្រាប់តែក្រុមជនសង្ស័យ ដកកាំភ្លើងគំរាមគេឯងបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខប្រេងឥនន្ទះតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ព្រុំទល់ខណ្ឌឬស្សីកែវ និងខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា បុរសដែលដកកាំភ្លើងគំរាមប្រជាការពារខាងលើនេះឈ្មោះ ឈុំ ពិឆៃ អាយុ៣០ឆ្នាំ មុខរបរជាមន្រ្តីយោធា ខាងបើករថយន្ត ស្នាក់នៅផ្ទះលេខ៩១ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កៅ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៍មានពីកម្លាំងប្រជាការពារខណ្ឌដូនពេញ បានឲ្យដឹងដែរថា ដោយយោងតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ ដែលបានហាមមិនឲ្យរថយន្តធុនធំ បើកចូលក្នុងក្រុងក្នុងម៉ោងកំណត់ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀលនោះ ដូច្នេះលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បបញ្ជាឲ្យកម្លាំងខណ្ឌដូនពេញ ជិះល្បាតតាមគោលដៅផ្សេងគ្នាដើម្បីស្ទាក់ មើលថាតើរថយន្តធុនធំដែលបើកចូលក្នុងក្រុងទាំងនោះ រំលោភបំពានទៅនិងសារចរាចរណែនាំ របស់សាលារាជធានីភ្នំពេញដែរឬទេ លុះដល់ម៉ោងកើតហេតុខាងលើ ជាក់ស្តែង ស្រាប់តែរថយន្តធុន២តោនកន្លះប្រភេទដឹកទំនិញនេះ ពណ៍ខៀវ ពាក់ស្លាកលខ ភ្នំពេញ ៣A-៩១៩៨ ដែលបើកតាមផ្លូវជាតិលេខ៥ ចូលក្រុងក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តនោះហ៊ានបើកចូលក្នុងក្រុង ព្រោះសំអាងថាខ្លួនមានប័ណ្ណបើកបរចូលក្រុងដោយមានការអនុញ្ញាត ភ្លាមៗនោះប្រជាការពារខណ្ឌ២នាក់បានមកឃាត់រថយន្តនោះតែម្តង ។

បន្ទាប់ពីឃាត់រថយន្តនោះរួច គេឃើញតៃកុងឡានបាន ទូរស័ព្ទហៅបក្ខពួករបស់ខ្លួនដែលនៅពីក្រោយខ្នងនោះ (ជនដៃដល់៣នាក់ខាងលើ) មួយសន្ទុះក្រោយមក ស្រាប់តែបុរស៣នាក់នោះ បានជិះម៉ូតូមួយគ្រឿង មកកាងរថយន្តនោះ ដោយស្រែកឡូឡា មិនឲ្យឃាត់រថយន្តយកមកខណ្ឌនោះទេ និងថែមទាំងដកកាំភ្លើងមកគំរាមប្រជាការពារ បង្កឲ្យភ្ញាក់ផ្អើលដល់លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យអាវុធហត្ថខណ្ឌដូនពេញ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនដៃដល់ម្នាក់និងដកហូតបានកាំភ្លើងខ្លីមួយដើមផងដែរ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។

វត្ថុតាងចាប់យកពីជនដៃដល់មាន -អាវុធខ្លី ០១ដើម ពណ៌ខ្មៅ បង់១ គ្មានគ្រាប់ ជាប្រភេទបាញ់គ្រាប់កាំកង់-ទូរស័ព្ទ០២គ្រឿង -កូនសោមួយចំនួន -ដែកកេះ២និងឧបករណ៏សំរាប់សេគ្រឿងញៀន ។

ក្រោយកើតហេតុជនដៃដល់និងវត្ថុតាំងខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថ បញ្ចូនទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នឹងបានបញ្ជាក់ថាកាំភ្លើងដែលដកហូតបាននោះ ជាកាំភ្លើងជ័រនោះទេ ៕

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង

ប្រភព៖ nokorwatnews

  • អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងគំរាមប្រជាការពារខណ្ឌដូនពេញ ពេលឃាត់រថយន្តធុនធំមិនឲ្យចូលក្រុង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: