មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​​​១​រូប​​​​ថា​”​កីឡាករ​ចិន​តៃ​ប៉ិ​​ម្នាក់​នេះ​ជា​មនុស្ស​ឃោរឃៅ​ ​​​គួរ​​​​កុំ​​ឲ្យ​ចូល​ស្រុក​ខ្មែរ​​”

រាជធានីភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងការមិនពេញចិត្ត ចំពោះកីឡាករបាល់ទាត់ចិនតៃប៉ិម្នាក់ថា ជាមនុស្សឃោរឃៅ ហើយកុំឲ្យចូលមកស្រុកខ្មែរ ឬចូលរួមការប្រកួតជាមួយខ្មែរ បើមិនមានការសុំទោសជាសាធារណៈ។

លោក ផៃ ស៊ីផាន បានសរសេរលើទំព័រ Facebook របស់លោក នៅព្រឹកថ្ងៃនេះថា៖ “គួរតែហាមមនុស្សឃោរឃៅនេះ មិនអោយចូលស្រុកខ្មែរ រឺចូលរួមការប្រកួត ជាមួយក្រុមខ្មែរ រហូតដល់មានការសូមទោស។ អំពើរនេះ មិនមែនជាវិន័យ ជាកីឡាករឡើយ។ ហើយក៏មិនមែន នាំឬកសាងមិត្តភាព និងសន្តិភាពឡើយ។ នេះជាគំរូអាក្រក់មួយ ដែលមិនមែនជាសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិឡើយ”។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសម្ដែងការឈឺចាប់ដូចនេះ បន្ទាប់ពីការប្រកួតបាល់ទាត់កាលពីព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ វាងក្រុមកីឡាករជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមកីឡាករចិនតៃប៉ិ ក្នុងវគ្គជម្រុះ Play-off ពានរង្វាន់ AFC Asian Cup 2019 ដោយកីឡាកររបស់ចិនតៃប៉ិពាក់អាវលេខ១៧ម្នាក់ មានការប៉ះទង្គិចគ្នាជាមួយកីឡាករខ្មែរពាក់អាវលេខ២១ដោយបានចង្អុលមុខសម្លុតកីឡាករខ្មែរ ដែលជាកាយវិការមិនសមរម្យ។

សូមបញ្ជាក់ថា ក្រុមកម្ពុជាបានរកគ្រាប់បាល់បានពីរគ្រាប់ ដោយកីឡាករ កែវ សុខផេង នៅនាទីទី៨ និងឈិន ឈឿន នៅនាទី៣១ ខណៈពីគ្រាប់របស់ក្រុមម្ចាស់ផ្ទះ(ចិនតៃប៉ិ)រកបានដោយកីឡាករ Wen Chih-hao នាទីទី៦និង Po-liang Chen នាទី២២ ហើយចូលតង់ទីពីរ ក្រុមកម្ពុជាមានឱកាសស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ដែរ ប៉ុន្តែកីឡាករ ចាន់ វឌ្ឍនាការ ស៊ុតមិនបានសម្រេច ដោយក្រុមទាំងពីរមានលទ្ធផលបានត្រឹមតែស្មើគ្នា គឺ ២ទល់២។

យ៉ាងណាក៏ដោយ ក្រុមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម ឆាយនីសតៃប៉ិ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ៕

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​​​១​រូប​​​​ថា​”​កីឡាករ​ចិន​តៃ​ប៉ិ​​ម្នាក់​នេះ​ជា​មនុស្ស​ឃោរឃៅ​ ​​​គួរ​​​​កុំ​​ឲ្យ​ចូល​ស្រុក​ខ្មែរ​​”

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​​​១​រូប​​​​ថា​”​កីឡាករ​ចិន​តៃ​ប៉ិ​​ម្នាក់​នេះ​ជា​មនុស្ស​ឃោរឃៅ​ ​​​គួរ​​​​កុំ​​ឲ្យ​ចូល​ស្រុក​ខ្មែរ​​”

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​​​១​រូប​​​​ថា​”​កីឡាករ​ចិន​តៃ​ប៉ិ​​ម្នាក់​នេះ​ជា​មនុស្ស​ឃោរឃៅ​ ​​​គួរ​​​​កុំ​​ឲ្យ​ចូល​ស្រុក​ខ្មែរ​​”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កីឡា  ព័ត៌មាន
Tags: