សាន ផានិត បង្ហាញ Original Song ក្រោយ​ប្រកាស​ឈប់​ច្រៀង​បទ Copy

សាន ផានិត ទើបបានបង្ហាញបទចម្រៀង Original Song ចំនួន ៣ បទ ជាមួយគ្នានោះលោកក៏បានប្រកាសថា ឈប់ច្រៀងចម្លងពីគេទៀតហើយ។

បទ”គ្មានសិទ្ធ” ច្រៀងដោយ សាន ផានិត

“គ្មានចំណុចអវិជ្ជមានណាមួយ ដែលធ្វើឱ្យខ្ញុំបាក់ទឹកចិត្តក្នុងការផលិតបទថ្មីទេ ព្រោះប្រពន្ធខ្ញុំ និងអ្នកគាំទ្រខ្ញុំគាំទ្រ”។ សាន ផានិត ថ្លែងមកកាន់ Sabay មុននេះ។ តារាចម្រៀងរូបនេះបន្តថា លោកត្រូវចំណាយពេលឡើងមកភ្នំពេញ២ដងក្នុង១ខែ ដើម្បីផលិតបទចម្រៀងថ្មីៗ ឬឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ជាដើម។

សាន ផានិត អះអាងថា ការណ៍ដែលមករកសិល្បៈវិញក៏ព្រោះតែការស្រលាញ់វិស័យនេះ និងធ្លាប់ធ្វើឱ្យលោកមានអ្នកស្គាល់រហូតដល់សព្វថ្ងៃនេះ ទោះបីជាកន្លងមកហាក់ស្ងប់ស្ងាត់បន្តិចក្ដី។ លោកក៏មានសម្ភារៈ និងធនធានគ្រប់គ្រាន់សម្រាប់ការផលិតបទចម្រៀងផងដែរដូចជាលោក ម៉េង ហួយ និង ឈិន ឫទ្ធីរ៉ា ដែលជួយលោកក្នុងការនិពន្ធ Melody ថ្មី។ សាន ផានិត សង្ឃឹមជោគជ័យលើជំហានថ្មីនេះ៕

  • សាន ផានិត បង្ហាញ Original Song ក្រោយ​ប្រកាស​ឈប់​ច្រៀង​បទ Copy已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វីដេអូ
Tags: