អាហារ​ ៧ ​មុខ​​ដែល​​ជួយ​​កម្ចាត់​​ជាតិ​​ពុល​​ពី​រាង​កាយ

– ផ្លែប៊័រ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងគ្លូតាថន ដែលអាចនាំជាតិពុលអាក្រក់ចេញពីរាងកាយ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។
– ស្ពៃក្ដោប សម្បូរជាតិសុលហ្វ័រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកសារធាតុគីមីនៅក្នុងរាងកាយ។
– សុលហ្វ័រ អាចជួយលាងជម្រះជាតិអាក្រក់ផ្សេងៗរួមទាំងជាតិគីមីពីថ្នាំសម្លាប់សត្វល្អិតផងដែរ។
– ក្រូចឆ្មារ ល្អបំផុតសម្រាប់យកមកធ្វើភេសជ្ជៈបណ្ដេញជាតិពុល ដោយសារតែវាសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយការពារថ្លើមក្នុងការសម្អាតជាតិគីមីមិនល្អពីរាងកាយ។ បើទទួលទានជាប្រចាំ វារឹតតែល្អចំពោះសុខភាព។
– ផ្កាខាត់ណាបៃតង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ហ្ស៊ីមដែលអាចជួយដល់ប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ បើទទួលទានបន្លែនេះទាំងឆៅ និងនៅស្រស់ៗវារឹតតែសម្បុរជីវជាតិ។ខ្ទឹមស សម្បូរជាតិសុលហ្វ័រ និងជួយដល់ការព្យាបាលសរីរាង្គខាងក្នុង។
– ផ្លែក្រូចថ្លុង អាចជួយលាងសម្អាតក្រពះពោះវៀន និងការពារក្រួសក្នុងតម្រងនោម។
– គ្រាប់ផ្កាឈូករ័ត្ន ល្អសម្រាប់ធ្វើជាអាហារញ៉ាំកំដរមាត់ ដោយសារវាអាចលាងសម្អាតអវយវៈថ្លើម និងបណ្ដេញជាតិពុលពីរាងកាយ។ វាក៏អាចកាត់បន្ថយជាតិកូលេស្តេរ៉ូលក្នុងរាងកាយបានផងដែរ៕

ប្រភព៖ iknow

  • អាហារ​ ៧ ​មុខ​​ដែល​​ជួយ​​កម្ចាត់​​ជាតិ​​ពុល​​ពី​រាង​កាយ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សុខភាព
Tags: