ទាហានជប៉ុន រកឃើញក្មេងប្រុស ដែលត្រូវឪពុកម្តាយ ចិត្តព្រៃផ្សៃ យកទៅបោះបង់ចោលហើយ

ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញសេចក្តីរាយការណ៍ថា ក្រុមទាហានរបស់ខ្លួនបានប្រទះឃើញ ក្មេងប្រុសម្នាក់ នៅលើភ្នំគូម៉ាកាថាកេះ ក្នុងក្រុងណាណាអេះ កោះហុកកៃដូ ប្រទេសជប៉ុនហើយ ដែលគេអាចសន្និដ្ឋានបានថា នេះគឺជាក្មេងប្រុស ដែលត្រូវបានឪពុកម្តាយចិត្តអាក្រក់ព្រៃផ្សៃ យកទៅបំបរបង់ចោល ដោយសារតែគេ ជាក្មេងរឹងរូសមិនស្តាប់ដំបូន្មាន។

ក្មេងប្រុសម្នាក់ ដែលមានអាយុទើបតែ ៧ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះពេញថា យ៉ាម៉ាតូ ថាណូអូកៈ ត្រូវបានឪពុកម្តាយបង្កើត ចិត្តឃោរឃៅយកទៅបោះបង់ចោលនៅម្តុំកន្លែងកើតហេតុខាងលើ ដើម្បីដាក់ទោស ពីព្រោះតែរឿងដែលគេបានយកដុំថ្ម ទៅគប់រថយន្ត ដែលកំពុងតែធ្វើដំណើរទៅមក។

យ៉ាម៉ាតូ ត្រូវបានទាហានរកឃើញ នៅវេលាម៉ោង ៨:០០ ថ្ងៃទី៣ មិថុនា ២០១៦ នៅចំណុចមួយក្នុងចម្ងាយមិនប៉ុន្មានគីឡូម៉ែត ពីចំណុចចុងក្រោយ​ ដែលគេត្រូវបានក្រុមគ្រួសារយកមកបោះបង់ចោល។ ហើយក្មេងប្រុសរូបនេះ នៅមានជីវិតរស់ និងនៅមានសតិស្មារតីល្អ អាចណែនាំខ្លួនឯង ឱ្យពួកទាហានបានស្គាល់នៅឡើយ។ គិតមកដល់ពេលនេះ ក្មេងប្រុសដែលត្រូវបានទាហានជប៉ុនរកឃើញនេះ​កំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រោះដោយសារតែគេមើលទៅ មានសភាពអស់កម្លាំង ល្ហិតល្ហៃដៃជើង និងស្រេកឃ្លានយ៉ាងខ្លាំង ដែលបណ្តាលមកពីការរស់នៅក្នុងព្រៃយូរថ្ងៃពេក។

សូមបញ្ជាក់ថា ក្មេងប្រុសខាងលើបានស្ថិតនៅក្នុងព្រៃអស់រយៈពេល ប្រមាណជាជិតមួយអាទិត្យមកហើយ ទម្រាំតែក្រុមទាហានប្រទះឃើញ និងនាំខ្លួនមកកាន់មន្ទីរពេទ្យនៅក្នុងក្រុងវិញ។

គួររម្លឹកផងដែរថា ក្មេងប្រុសខាងលើបានបាត់ខ្លួន​ កាលពីថ្ងៃសៅរ៍ទី ២៨ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។ ហើយបើតាមសម្តីអះអាងរបស់ឪពុកម្តាយក្មេងប្រុសនេះដំបូងពួកគេ បានប្រាប់ទៅកាន់មន្ត្រីប៉ូលិសថា កូនរបស់ពួកគេបានបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញទេ ក្នុងកំឡុងពេលដែលគេចេញទៅដើរលេង និងទៅដើររកបេះបន្លែដែលដុះនៅតាមជម្រាលព្រៃភ្នំ នៅម្តុំបរិវេណភ្នំខាងលើ។

ប៉ុន្តែក្រោយមកឪពុករបស់យ៉ាម៉ាតូ ក៏បាននិយាយសារភាពតាមត្រង់ថា យ៉ាម៉ាតូមិនបានបាត់ខ្លួនដោយសារតែដើរវង្វេងព្រៃ ឬត្រូវសត្វខ្លាឃ្មុំកំណាចយាយីនោះទេ តែដោយសារតែពួកគេ បានបោះបង់យ៉ាម៉ាតូចោលតែម្នាក់ឯង នៅតាមផ្លូវចេញពីផ្ទះទៅកាន់សួនសាធារណៈ ដើម្បីដាក់ទោសគេដោយសារតែគេ បានយកដុំថ្មទៅគប់រថយន្តដែលកំពុងតែធ្វើដំណើរទៅវិញទៅមកនៅតាមផ្លូវម្តុំនោះ។ ហើយបន្តិចក្រោយមក ពួកគេទាំងពីរនាក់ប្តីប្រពន្ធ ក៏បានជិះរថយន្តត្រឡប់មករកយ៉ាម៉ាតូ នៅកន្លែងដើមវិញដែរ តែគួរឱ្យស្តាយណាស់ កូនប្រុសរបស់ពួកគេ មិនបានស្ថិតនៅកន្លែងនោះទៀតទេ។

ហេតុការណ៍នេះ ក៏បានបង្កជាភាពភ្ញាក់ផ្អើល ដល់ក្រុមប៉ូលិស និងទាហានជប៉ុន ទើបមានការចេញបញ្ជាឱ្យកងកម្លាំង ប្រមាណជាជិត ១៥០នាក់ធ្វើប្រតិបត្តិការណ៍ តាមស្វះស្វែងរកកុមាររងគ្រោះ រហូតដល់បានប្រទះឃើញ។ ទោះជាយ៉ាងនេះក្តី ជាបឋមពេលនេះឪពុកម្តាយចិត្តព្រៃផ្សៃមួយគូនេះ បានចេញមកទទួលសារភាពកំហុសដែលពួកគេបានប្រព្រឹត្ត នៅចំពោះមុខសង្គមហើយ។

ចំណែកឯខាងមន្រ្តីប៉ូលិសរបស់ជប៉ុនវិញ នៅមិនទាន់បានចេញសេចក្តីសម្រេចជាផ្លូវការណាមួយដែរថា ត្រូវដាក់ទោសទៅលើឪពុកម្តាយ ដែលបានបោះបង់ចោលកូនប្រុសខ្លួនឯងនេះ យ៉ាងណានៅឡើយនោះទេ៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាហានជប៉ុន រកឃើញក្មេងប្រុស ដែលត្រូវឪពុកម្តាយ ចិត្តព្រៃផ្សៃ យកទៅបោះបង់ចោលហើយ

ទាហានជប៉ុន រកឃើញក្មេងប្រុស ដែលត្រូវឪពុកម្តាយ ចិត្តព្រៃផ្សៃ យកទៅបោះបង់ចោលហើយ

ទាហានជប៉ុន រកឃើញក្មេងប្រុស ដែលត្រូវឪពុកម្តាយ ចិត្តព្រៃផ្សៃ យកទៅបោះបង់ចោលហើយ

ទាហានជប៉ុន រកឃើញក្មេងប្រុស ដែលត្រូវឪពុកម្តាយ ចិត្តព្រៃផ្សៃ យកទៅបោះបង់ចោលហើយ