ម៉ាលិះ៖ “ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ” ទើប​ជោគជ័យ​លើ​អាជីព

“ធ្វើអីខ្លួនឯងស្រឡាញ់ និងស្រឡាញ់អីកំពុងធ្វើ”។ នេះជាសម្ដីក្រើនរំលឹកនិងលើកទឹកចិត្តដែលម៉ាលិះតែងប្រាប់ខ្លួនឯងក៏ដូចជាសម្រាប់យុវតីខ្មែរចាប់ជំនាញ IT ដើម្បីជោគជ័យលើអាជីព។

ម៉ាលិះ៖ “ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ” ទើប​ជោគជ័យ​លើ​អាជីព

ការលើកឡើងដូច្នេះ ម៉ាលិះ ជាអ្នកឌីហ្សាញហ្គេមក្នុងក្រុម DirexPlay ចង់បញ្ជាក់ថា ពេលខ្លះអ្នកទៅធ្វើការងារដែលខ្លួនឯងមិនចូលចិត្តហើយគ្មានដុងពីកំណើត នោះវាលំបាកនឹងទទួលបានជោគជ័យលើអាជីពនោះពេលអនាគត។ ប៉ុន្តែបើវាជាការងារអ្នកពេញចិត្ត ទោះលំបាកខ្លាំងប៉ុណ្ណា ក៏អ្នកនៅតែមានអារម្មណ៍សប្បាយនិងប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យដល់គោលដៅ។

ជាក់ស្ដែងចំពោះម៉ាលិះផ្ទាល់ កាលពីចប់ថ្នាក់ទី ១២ ភ្លាម កញ្ញា បានបន្តរៀនជំនាញ សេដ្ឋកិច្ចព័ត៌មានវិទ្យានៅសាលា RULE ដោយគ្មានគោលដៅច្បាស់លាស់។ ក្រោយចូលឆ្នាំទី ២ ទើបម៉ាលិះដឹងថា ជំនាញដែលខ្លួនចូលចិត្តបំផុត គឺការឌីហ្សាញ។

ក្រោយប្រឹងរៀនជំនាញឌីហ្សាញនៅផ្ទះអស់ពេល ៣ ឆ្នាំដោយខ្លួនឯងរួមនឹងការជួយពន្យល់បន្ថែមខ្លះៗពីរៀមច្បង ម៉ាលិះជោគជ័យលើអាជីពជាអ្នកឌីហ្សាញឲ្យក្រុមបង្កើតហ្គេមលេចធ្លោក្នុងស្រុក DirexPlay។

ហ្គេមដែលម៉ាលិះបានឌីហ្សាញកន្លងមកមាន៖ Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និងហ្គេមចុងក្រោយទើបដាក់ឲ្យដោនឡូតលើ Play Store គឺ Wrath of Fighters៕

ប្រភព៖ sabay

  • ម៉ាលិះ៖ “ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ” ទើប​ជោគជ័យ​លើ​អាជីព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: