កំ​ពុង​ប្រារព្ធ ​ខួប​កំណើត​ ស្រាប់​តែ​ក្មេងៗ​៨​នាក់ និង​មនុស្ស​៤​នាក់ ត្រូវ​រន្ទះ​បាញ់​របួសធ្ងន់ (មានវីដេអូ)

(បារាំង)៖ ពិធីខួបកំណើតរបស់ក្មេងអាយុ៩ឆ្នាំម្នាក់ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រែក្លាយជាចលាចល ក្រោយពីកើតមានហេតុការណ៍ ដ៏រន្ធត់មួយឡើង គឺក្មេងៗប្រមាណ៨នាក់ រួមទាំងមនុស្សពេញវ័យ៤នាក់ទៀត បានរងរបួស ដោយសារតែរន្ទះបាញ់គ្មានប្រណី។

ហេតុការណ៍នេះកើតឡើង នៅតំបន់ Parc Monceau ខណៈកំពុងប្រារព្ធពិធីខួបកំណើតយ៉ាងសប្បាយ ដោយមានក្មេងចាស់ប្រុសស្រីផងដែរ នោះស្រាប់តែមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀង ហើយមានផ្គររន្ទះថែមទៀត ពេលនោះក្មេងៗជាច្រើននាក់ រួមទាំងបុរសបីនាក់ និងស្ត្រីម្នាក់ក៏រងការឆេះស្បែក ព្រោះតែរន្ទះបាញ់ត្រូវ ហើយក្រុមសង្គ្រោះត្រូវបានគេហៅ មកកាន់កន្លែងកើតហេតុភ្លាមៗដែរ។

ប្រធានមន្ទីរពេទ្យ Necker លោក Pierre Carli និយាយថា ក្មេងស្រីម្នាក់រងរបួសធ្ងន់ដោយសារ តែរន្ទះបាញ់ត្រូវ ប៉ុន្តែពេលនេះនាងបានដឹងខ្លួន ឡើងវិញហើយ ក្រោយពីទទួលការ ព្យាបាល៕

ប្រភព៖ baykdang

  • កំ​ពុង​ប្រារព្ធ ​ខួប​កំណើត​ ស្រាប់​តែ​ក្មេងៗ​៨​នាក់ និង​មនុស្ស​៤​នាក់ ត្រូវ​រន្ទះ​បាញ់​របួសធ្ងន់ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: