ក្លឹប​​មួយនៃ​ទីក្រុង​អាល្លឺម៉ង់ ​ចង់​បាន Zlatan ខ្លាំង​រហូត​ហ៊ាន​ឲ្យ​ធ្វើ​ស្ដេច​

ក្លឹប​បាល់ទាត់​ក្របខ័ណ្ឌ​លំដាប់​ទី​៤​របស់​អាល្លឺម៉ង់​ឈ្មោះ Rot-Weiss Oberhausen បាន​ដាក់​សំណើ​ទៅ ​Zlatan Ibrahimovic ដោយ​ផ្ដល់​លក្ខខ័ណ្ឌ​ដ៏​ចម្លែក​កម្រមាន។

 

ក្លឹប​​មួយនៃ​ទីក្រុង​អាល្លឺម៉ង់ ​ចង់​បាន Zlatan ខ្លាំង​រហូត​ហ៊ាន​ឲ្យ​ធ្វើ​ស្ដេច​ Zlatan Ibrahimovic

 

Rot-Weiss Oberhausen ជា​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Oberhausen ទើប​បញ្ចប់​ចំណាត់ថ្នាក់​លេខ៥ ក្នុង ក្របខ័ណ្ឌ Regionalliga West សន្យា​ថា​ បើ​សិន​ខ្សែប្រយុទ្ធ​ស៊ុយអ៊ែត ព្រម​ទៅ​លេង នោះ​ក្លឹប​នឹង​បើក​ឲ្យគេចុះ ហែល​ទឹក​ក្នុង​អាង​សាធារណៈ ​ពេល​ណា​ដែល​សាមី​កីឡាករ​ចង់, ប្ដូរ​ឈ្មោះ​រោងចក្រ​ស្រាបៀ​ប្រចាំ​ទីក្រុង​ទៅជា​ឈ្មោះIbrahimovic វិញ និង​បង្កើត​ទីក្រុង​មួយ ដើម្បី​ឲ្យ​រូបគេ​ធ្វើ​ស្ដេច និង​កកើត​រាជវង្ស​របស់​ខ្លួន។

 

Ibrahimovic ស៊ុត​បញ្ចូល​ទី​១៥៦គ្រាប់​ក្នុង​ការ​ប្រកួត ១៨០​ដង​ឲ្យ PSG ហើយ​បច្ចុប្បន្ន​គេ​កំពុង​សម្លឹង​រកក្លឹប ដែល​ត្រូវ​ទៅ​លេង​បន្ទាប់​ខណៈ Manchester United ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី Jose Mourinho ហាក់​មាន ភាគរយ​បាន តារា​វ័យ​៣៤ឆ្នាំ​ខ្ពស់​ជាង​គេ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun