បទសម្ភាសន៍៖ អ្នក​ស្រាវជ្រាវ​ថា​វៀតណាម​អាច​នឹង​កាន់កាប់​ទឹក​ដី​កម្ពុជា​នៅ​ពេល​ខាង​មុខ

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ធ្វើ​យុទ្ធនាការ "១០០​រាត្រី" ដែល​នឹង​សិក្សា​នៅ​គ្រប់​ខែត្រ​ក្រុង ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខែត្រ​នីមួយៗ។

នៅ​ក្នុង​យុទ្ធនាការ​ជិត ១០​ខែត្រ​មក​នេះ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជនជាតិ​វៀតណាម បាន​សម្រុក​ចូល​ទឹក​ដី​កម្ពុជា ដើម្បី​ប្រកប​អាជីវកម្ម និង​ខ្លះ​ទៀត​បាន​ទិញ​ដី ផ្ទះសម្បែង និង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​ជាដើម។ បញ្ហា​នេះ លោក​បណ្ឌិត កែម ឡី អះអាង​ថា មិន​យូរ​ទេ​ទឹក​ដី​កម្ពុជា អាច​នឹង​ត្រូវ​បាន​វៀតណាម កាន់កាប់​ទាំង​ស្រុង។

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា  ជាមួយ​លោក​បណ្ឌិត កែម ឡី អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។