ផ្លូវ​បេតុង ០១ ខ្សែ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​ស្ថា​ប​នា​រួចរាល់​មុន​បុណ្យ​ភ្ជុំបិណ្ឌ​​

ផ្លូវ​បេតុង ០១ ខ្សែ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​ស្ថា​ប​នា​រួចរាល់​មុន​បុណ្យ​ភ្ជុំបិណ្ឌ​​

ភ្នំពេញ​ ៖​ គិត​ចាប់​ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​ស្ថាបនា​ផ្លូវ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​បន្តដំណើរការ​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​០១​ខ្សែ ចាប់ពី​ចំណុច​កំពង់ចម្លង​កោះដាច់​-​ព្រែក​លៀប រហូតដល់​វត្ត​ក្រពុំ​ពេជ្រ ស្ថិត​ក្នុងភូមិ​កោះដាច់ ភូមិ​រនះ ភូមិ​ល្វា និង​ភូមិ​ក្បាលកោះ​នៃ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ប្រវែង​ជិត ៧ គីឡូម៉ែត្រ ជា​លទ្ធផល​បាន​ដំណើរការ​ត្រាស់សេ​ផ្លូវ​បាន​ប្រវែង​ជាង ៥.១០០ ម៉ែត្រ និង​បាន​ចាក់​ថ្ម​ក្រាល​លើ​ផ្លូវ​បាន​ប្រវែង​ជាង ៣០០ ម៉ែត្រ​ហើ​យ។​

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ នឹង​ត្រូវ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ក្នុង​រយៈពេល ០៤ ខែ ពោល​នឹង​រួចរាល់​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦ នេះ ជា​ប្រយោជន៍​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​នេះ និង​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតមានឡើង​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ រអិលដួល​ជា​ញឹកញាប់។​

គួរ​រំលឹក​ផង​ដែរ​ថា ផ្លូវ​បេតុង​ឆ្អឹង​ដែក ១ ខ្សែ ដែល​កំពុង​ស្ថាបនា​នេះ មាន​ប្រវែង ៦.៣៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​កោះដាច់​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផង​ដែរ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ ធ្វើ​ពិធី​បើក​ការដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វា លោក​ ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​ក្រុង លោក​ប៉ាត់ ឯល ចៅសង្កាត់​កោះដាច់ និង​មន្ត្រីរាជការ​ជុំវិញ ​ខណ្ឌ សង្កាត់​ជា​ច្រើន​រូប រួម​នឹង​ប្រជាពលរដ្ឋ ចូល​រួម​ចំនួន ជាង ១.០០០ នាក់៕