ប្រជាពលរដ្ឋ ចាប់ចោរលួចទ្រព្យសម្បត្តិតាមបន្ទប់ជួល រួចប្រគល់ជូននគរបាល នៅសង្កាត់ទួលសង្កែ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគាស់ សោទ្វារបន្ទប់ជួលរបស់ជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិផ្សេងៗ ស្រាប់តែត្រូវជនរងគ្រោះ មកទាន់ចាប់ក្របួចជាប់ប្រគល់ជូន កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ រួចវាយខ្នោះទាំងព្រឹកព្រលឹមតែម្ដង។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ជួលលេខ៦ ផ្លូវបេតុង ក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនឈ្មោះហេង សុខសំ អាយុ២៣ឆ្នាំ មានមុខរបរជាជាងឈើ ស្នាក់នៅម្ដុំផ្លូវរទេះភ្លើង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រីឯជនរងគ្រោះឈ្មោះ សួស សារឿន ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរជាកម្មការិនី ស្នាក់នៅបន្ទប់ជួលកើតហេតុខាង លើនិងមានស្រុកកំណើត នៅភូមិគីសោម ឃុំគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនត្រូវជាប់សង្ស័យ នៅមុនពេលកើតហេតុ ជនត្រូវសង្ស័យបានធ្វើសកម្មភាពឆ្កិះ គាស់សោបន្ទប់ផ្ដាច់ រួចក៏ចូលទៅក្នុងដើម្បីលួចទ្រព្យសម្បត្តិ ខណៈដែលជនត្រូវជាប់សង្ស័យកំពុងរើរុះ ត្រៀមយកម៉ាស៊ីនស្វាន១គ្រឿង ដើម្បីរត់ចេញ ស្រាប់តែជនរងគ្រោះមកទាន់ស្រែកឲ្យអ្នករស់នៅក្បែរ នោះជួយចាប់ឃាត់ជាប់ភ្លាមៗតែម្ដង ដោយជនត្រូវសង្ស័យពុំទាន់លួចយកបានសម្ភារអ្វីនោះឡើយ។ បច្ចុប្បន្នជនត្រូវសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ ធ្វើការបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ រ ក៏ធ្លាប់មានករណីចោរលួចកាច់ករម៉ូតូ និងយកម៉ូតទៅបាត់ផងដែរ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ ហេតុការណ៏នេះបានកើតឡើងត្រង់ចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម៉ូតូដែលត្រូវបានចោរលួចនោះ ម៉ាក Honda Scoopy ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AS-99០០។ តាយាយដែលជាម្ចាស់ម៉ូតូបានឱ្យ ដឹងថា មុនពេលកើតហេតុ ពួកគាត់ពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូឌុបគ្នាមកផ្ទះវិញ នៅចំណុចកើតហេតុខាងលើ ហើយពេលមកដល់ផ្ទះ បានចាក់សោកម៉ូតូបញ្ឈរចោលដូចរាល់ដង តែមិនបានដកសោចេញពីម៉ូតូទេ ព្រោះគិ តថាចូលបន្ទប់ទឹកមួយភ្លែតនឹងចេញទៅ ក្រៅវិញហើយ ប៉ុន្តែពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ បង្កការភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត