ឃា​ត់​ខ្លួ​​ន​និស្សិ​ត​​ម្នា​ក់ ​អ្នក​រ​ត់​ម៉ូតូ​ឌុ​បម្នា​​ក់​ ប​​ញ្ជូ​នទៅ​តុ​លា​ការ​ ក្រោ​​យ​រ​ក​ឃើ​ញ​ថា ​បា​នផ្ត​​ល់ទី​​តាំង​ឲ្យ​​ គេ​​ជ​ក់​ថ្នាំ​ញៀ​ន​

បន្ទាយមាន​ជ័យ​៖​ ​និ​ស្សិ​តម្នា​​ក់ ​និ​ង​​អ្ន​ករ​ត់​ម៉ូ​តូ​ឌុប​ម្នា​ក់​​ ​ត្រូ​វ​បា​ន​កម្លាំ​ង​នគ​រ​បា​ល​​ កា​​រិ​យា​ល័​យ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀន​ ឆ្មក់ចុះបង្ក្រាបខណៈ ពួកគេកំពុងធ្វើសកម្មភាព ជក់គ្រឿងញៀនក្នុងផ្ទះ ថ្មមួយកន្លែងផ្លូទៅវត្តចំការខ្នុរ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយសួរនាំជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញជូនទៅតុលាការ នៅរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ ។

លោក ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ ឈឹម ប៊ឹម ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជានិស្សិត រស់នៅភូមិអូរអំបិល សង្កាត់អូរ អំបិល ក្រុងសិរីសោភ័ណ ។ ២-ឈ្មោះ ដេន សុផែន ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ។ ពួកគេត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីម៉ោង ៥៖២០នាទី ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្ទះជួលមួយកន្លែង ក្បែរសាកលវិទ្យាល័យ បៀលប្រាយ ។

លោក ចាប សុផារឹទ្ធ ស្នងការរង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនចាប់ខ្លួនកម្លាំង នគរបាលប៉ុស្តិ៍ និងកម្លាំងការិយាល័យ ជំនាញបានល្បាត ក្នុងក្រុងក៏ប្រទះឃើញ មុខសញ្ញាចាស់ទើប តាមរហូតដល់ចំនុច កើតហេតុខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបាន ធ្វើការត្រួតពិនិត្យ ។

ភ្លាមនោះបានប្រទះ ឃើញថ្នាំញៀនម្សៅក្រាម (មេតំហ្វរតាមីន) ១ថង់ មានទម្ងន់ ២.៣ក្រាម ជញ្ជីងថ្លឹង១គ្រឿង ទែម៉ូម៉ែត្រ៧ ដែកកេះ៤ និងឧបករណ៍កែឆ្នៃជក់ គ្រឿងញៀនមួយចំនួន ។ ក្រោយសួរនាំសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ២នាក់ ទៅតុលការពីបទផ្តល់ ទីតាំងឲ្យគេជក់ថ្នាំញៀន ចំពោះវត្ថុតាងខាងលើ ជនសង្ស័យទាំង ២នាក់ សារភាពថា មិនមែនជា របស់ពួកគេឡើយ ពួកគេគ្រាន់តែជួលផ្ទះ ខាងលើស្នាក់ នៅប៉ុណ្ណោះ ចំពោះវត្ថុតាងគឺជា របស់មិត្តភក្តិគេ។

សូមបញ្ជាក់ថា បើទោះបីជាបែបណា ក្រោយសួរនាំជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនិតិវិធី នារសៀលនេះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃា​ត់​ខ្លួ​​ន​និស្សិ​ត​​ម្នា​ក់ ​អ្នក​រ​ត់​ម៉ូតូ​ឌុ​បម្នា​​ក់​ ប​​ញ្ជូ​នទៅ​តុ​លា​ការ​ ក្រោ​​យ​រ​ក​ឃើ​ញ​ថា ​បា​នផ្ត​​ល់ទី​​តាំង​ឲ្យ​​ គេ​​ជ​ក់​ថ្នាំ​ញៀ​ន​