ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»

Videos


អាចនិយាយបានថា ចន ច័ន្ទលក្ខិណា ជាតារាស្រីទីមួយហើយ ដែលចេញមុខឈឺឆ្អាលពីរឿងល្ខោនខោល ក្រោយពេលដែលមួយរយៈកន្លងមកនេះ មានព័ត៌មានសុះសាយថា ថៃនឹងស្នើសុំដាក់បញ្ចូលល្ខោនខោលមុខស្វាដែលមានទម្រង់ដូចល្ខោនខោលខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (UNESCO) ។

ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»

ចន ច័ន្ទលក្ខិណា បានបញ្ចេញយោបល់ ដោយសសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាងក្នុងគោលបំណងអំពាវនាវឱ្យជួយគាំទ្រទម្រង់ល្ខោនខោលនេះ ដែលមានខ្លឹមសារថា «សូមនាំគ្នាជួយសិល្បៈល្ខោនខោលផង បើពិតជាមានឈាមជ័រជាខ្មែរ និង ឧត្តមគតិខ្មែរ ល្ខោនខោល គឺជារបស់ខ្មែរ តាំងពីបុរាណមកហើយ ល្ខោនខោលមិនមែនជារបស់ថៃទេ បើបងប្អូនស្រឡាញ់គាំទ្រល្ខោនខោលសូមជួយ Share បន្តអោយពិភពលោកបានដឹងផង ថា ល្ខោនខោល គឺមានប្រភពដើមជារបស់ខ្មែរពិតៗមិនមែនជារបស់ថៃទេ ដោយសេចក្ដីគោរព! ថៃប្រកាសដាក់ល្ខោនមុខស្វាជាសម្បត្តិបេតិកភណ្ឌពិភពលោក(UNESCO) ។

ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»

ចុះខ្មែរយើងចាំទាល់តែគេចុះហត្ថលេខាហើយ បានសុំវាយកមកវិញឬ ??? Masked dance is an ancient Khmer , masked dance and not from Thailand , but if you love the support of masked share continue to let the world know masked dance is real and not from Thailand👍 សូមអរគុណ Thank you (AhBoYz Source : Ratha INo Real II)» ។

ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»

ករណីនេះដែរកន្លងមក ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបញ្ចេញប្រតិកម្មឱ្យដឹងថា កម្ពុជានឹងមិននៅស្ងៀមទេ ករណីថៃស្នើដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីយូណេស្កូនោះ គឺកម្ពុជានឹងផ្ដើមត្រៀមឯកសារសាជាថ្មីដើម្បីជំទាស់នឹងរដ្ឋាភិបាលថៃផងដែរ ៕ ភូមិន្ទ

ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»
ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»
ច​ន ច័ន្ទ​លក្ខិណា​ថា «​បើ​ពិត​ជាមាន​ឧត្ដមគតិ​ជា​ខ្មែរ សូមជួយ​ល្ខោនខោល​»
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត